កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពដើម្បីការពារកុំឲ្យឆ្លងជំងឺកូវី
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ចាប់ផ្តើម នៅថ្ងៃទី១០ ខែកុម្ភៈ នេះ។ គឺតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងពីចិន ក្នុង ជំហានដំបូង ៦០ម៉ឺនដូស កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ។
ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង នៅកម្ពុជា ត្រូវធ្វើ ឡើងនៅតាមមន្ទីរពេទ្យរដ្ឋ ចំនួន៥នៅភ្នំពេញ សម្រាប់ក្រុមអាទិភាពមុនគេ គឺ ឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ឧត្តមសេនីយ៍យោធា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអ្នកសារព័ត៌មាន។ ក្នុងនោះ មន្ទីរពេទ្យរដ្ឋ ៤ សម្រាប់ស៊ីវិល និងមន្ទីរ ពេទ្យ ១ សម្រាប់កងកម្លាំងប្រដាប់អាវុធ។
ក្នុងចំណែកវ៉ាក់សាំង ៣០ម៉ឺនដូសរបស់ក្រសួងសុខាភិបាល ត្រូវបែងចែក ចាក់ នៅមន្ទីរពេទ្យរដ្ឋ ចំនួន ៤ រួមមាន៖ ១-នៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្ស រជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ២-នៅមន្ទីរពេទ្យ ព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣-មន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលរាជធានីខេត្ត។ ៤-នៅ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។
ដោយឡែក នៅមន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យទាហាន នៅជិតវត្តភ្នំ ក្នុង រាជធានីភ្នំពេញ ក៏នឹងចាប់យុទ្ធនាការចាក់វ៉ាក់សាំង ពីម៉ោង ២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ជូននាយទាហានជាន់ខ្ពស់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ដំណើរការចាក់វ៉ាក់សាំងដំបូងនេះ ដើម្បីបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន។
ការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើដោយឥតគិតថ្លៃ ដោយគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចុះឈ្មោះជាមុន តាមប្រព័ន្ធទូរស័ព្ទ ឬក៏ចុះឈ្មោះដោយផ្ទាល់ នៅតាមមន្ទីរ ពេទ្យនីមួយៗ តាមក្រុមគោលការណ៍។ សម្រាប់មហាជន ឬក៏ក្រុម គោលដៅ ផ្សេងទៀត ក៏នឹងត្រូវក្រសួងសុខាភិបាល ធ្វើជាបន្តបន្ទាប់ ហើយទទួល ការចុះ ឈ្មោះតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈតទៅ។
ដើម្បីបង្កើនទំនុកចិត្ត និងបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំង កូវីដជាជំនួយរបស់ ចិន នាពេលនេះ កូនប្រុស ៣រូប និងកូនប្រសា២រូប របស់សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ រួមមានឯកត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឯកត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត និងឯកត្តម ហ៊ុន ម៉ានី។ ចំណែកកូនប្រសា២រូប គឺ ឯកត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងឯកត្តម សុខ ពុទ្ធិវុធ។ ក្នុងនោះ ឯកត្តម ហ៊ុន ម៉ា ណែត ជាកូនប្រុសច្បងសម្តេចតេជោ គឺជាអ្នកចាក់ម្ជុលទី១ មុនគេ។
ក្រៅពីកូនប្រុសទាំង ៣ និងកូនប្រសាប្រុស ២រូបរបស់សម្តេចតេជោ ហ៊ុន សែន ក៏នៅមានឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ដែលជារដ្ឋមន្ត្រីវ័យក្មេង រួមមាន៖ ឯកត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងឯកត្តម ម៉ៅ ហាវណ្ណាល់ ជាដើម ក៏នឹងចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១០កុម្ភៈ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងឥស្សរជន ជាច្រើន ទៀត ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ តាមក្រសួងនានា ក្នុងជូររាជ រដ្ឋាភិបាល។វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូ ហ្វាម ( SINOPHARM ) ជាជំ នួយ របស់ចិន ដើមឡើយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចជា អ្នកទទួលយកម្ជុលទី១ ចាក់មុនគេ ដើម្បីបង្ហាញនូវទំនុកចិត្តដល់មហាជន។
ប៉ុន្តែដោយសារតែក្រោយមក ខាងចិនបញ្ជាក់មកថា វ៉ាក់សាំងនេះ សម្រាប់ ចាក់ តែមនុស្ស អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ប៉ុណ្ណោះ។ ដូច្នេះសម្តេច មានអាយុ ជាង ៦៨ឆ្នាំ គឺលើសអាយុទៅហើយ មិនអាចចាក់បានទេ។
តែដើម្បីបង្ហាញការជឿទុកចិត្ត និងប្រសិទ្ធភាព ព្រមទាំងបង្កើនទំនុកចិត្ត ដល់ មហាជនលើវ៉ាក់សាំងកូវីដរបស់ចិននេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច ឲ្យក្រសួងសុខាភិបាល រៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ ដល់ឥស្សរជនជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំក្នុង ក្រសួង ការពារ ជាតិ ព្រមទាំងកូនៗរបស់សម្តេច ក៏ដូចជាកូនៗថ្នាក់ដឹកនាំ និងអភិបាលខេត្ត រាជធានី រួមទាំងអ្នកសារព័ត៌មាន ត្រូវចាក់មុនគេ ជាគំរូ។
ជាការពិតហើយ ក្នុងស្រទាប់មហាជនមួយចំនួន រួមទាំងអ្នកកាសែត និងគ្រូពេទ្យ ខ្លះផង ក៏នៅតែមានការសង្ស័យ និងរារែកចំពោះប្រសិទ្ធ ភាពរបស់វ៉ាក់សាំង បង្ការកូវីដ១៩ ដែលកម្ពុជាទើបតែទទួលបានពីមិត្តចិននេះ។ តែការសង្ស័យ ការ រារែកទាំងនោះ គ្រាន់តែជាការលើកឡើងតៗគ្នា ដោយមិនមានអំណះ អំណាង ណាមួយ មកបញ្ជាក់ថា វ៉ាក់សាំងកូវីដ ស៊ីណូ ហ្វាម របស់ចិន ប្រតិកម្ម ហើយ ធ្វើឲ្យមានបញ្ហាដល់អ្នកចាក់នោះទេ។
មុននឹងចាក់វ៉ាក់សាំងនេះ គ្រូពេទ្យ ពិនិត្យសុខភាព ហើយសួរនាំច្រើន ពីបញ្ហា សុខភាព ទម្រាំឈានដល់ដំណាក់កាលបូមថ្នាំវ៉ាក់សាំង ចាក់ជូនអ្នកស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំង ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីដ មិនមែនចាក់ ឲ្យមាន បញ្ហា នោះទេ៕