អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១០៨លាន២៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៣៧ម៉ឺននាក់ និងជាសះស្បើយ៨០លាន៣២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៨លាន២៩ម៉ឺន៦ពាន់៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៧ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨០លាន៣២ម៉ឺន៩ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន២ពាន់២៤០នាក់ ស្លាប់ចំនួន៤៨ម៉ឺន៦ពាន់៩២២នាក់ និងជាសះស្បើយចំនួន១៧លាន៩៣ម៉ឺន៨១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៨ម៉ឺន៤១៣នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់៤៨៤នាក់ និងជាសះស្បើយ១០លាន៥៨ម៉ឺន៧ពាន់៣៥១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៧១ម៉ឺន៦ពាន់២៩៨នាក់ ស្លាប់២៣ម៉ឺន៦ពាន់៣៩៧នាក់ និងជាសះស្បើយ៨លាន៦៤ម៉ឺន៣ពាន់៦៩៣នាក់ ៕ ប្រភព៖ worldometers

