កម្មវិធី Think! Think! ជួយជំរុញការអប់រំបែប STEM របស់កុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ គម្រោងស្ទង់មតិរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think Think និង Think! Think! School & Lab បានបើកសម្ពោធដំណើរការកាលពីថ្ងៃពុធម្សិលមិញ។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកម្មវិធីសិក្សានេះ នឹងជួយលើកកម្ពស់ដល់ការអប់រំបែប STEM របស់កុមារកម្ពុជាឱ្យកាន់តែប្រសើរ។

ក្នុងពិធីសម្ពោធកម្មវិធីសិក្សានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈកម្មវិធី Think! Think! ជួយឱ្យកុមារ មានមូលដ្ឋានគណិតវិទ្យា ធរណីមាត្រ រួមទាំងរបៀបគណនាលេខជាដើម។ កម្មវិធី Think! Think! ជួយអភិវឌ្ឍសមត្ថភាពសិស្សកំពុងសិក្សាថ្នាក់ទីពីរនិងទីបីលើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កុមារតូចនឹងរីករាយរៀនសូត្រពីបច្ចេកវិទ្យា ឬកម្មវិធី Think ! Think! ដោយពួកគេលេងផងរៀនផង ព្រមទាំងជំរុញឱ្យកុមារផ្តោតលើជំនាញសិក្សាច្បាស់លាស់។

កម្មវីធី Think! Think! បង្រៀនតាមអនឡាញរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

“ការអប់រំបែប STEM សំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សកម្ពុជា ហើយសិស្សជាច្រើនចាប់អារម្មណ៍លើជំនាញទាំងនេះ ដើម្បីបន្តការសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វរកម្ម និងគណិតវិទ្យា ដែលអាចបង្កើតគំនិតច្នៃប្រឌិតថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា” ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

ស្របគ្នានេះឯកឧត្ដមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់សាលាដែលអនុវត្តកម្មវិធីសិក្សានេះ ត្រូវបន្តប្រើប្រាស់បច្ចេកវិទ្យាបង្រៀនកុមាររៀនឱ្យបានល្អប្រសើរ ជាពិសេសនៅក្នុងបរិបទកូវីដ-19 សិស្សត្រូវសិក្សាតាមគន្លងថ្មីក្នុងវិស័យអប់រំ។

សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួនកាលពីឆ្នាំ 2018 កន្លងទៅ ដើម្បីឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ និងមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីកុមារភាព៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner