ជឿម រស្មី រំពឹងអាជីពជាកីឡាករលើទម្ងន់ជួយកែប្រែវាសនានៅពេលអនាគត

អត្ថបទដោយ៖
សារ៉ាន ទីងី

ជឿម រស្មី គឺជាកូនសិករមួយរូប នៅឯ ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង បានសម្រេចចិត្តចាកចេញពីស្រុកកំណើត និងរស់នៅឆ្ងាយពីឳពុកម្តាយរបស់ខ្លួនទាំងអាល័យ មកចាប់អាជីពជាកីឡាករលើកទម្ងន់ដែលជាប្រភេទកីឡាថ្មីទើបតែបង្កើតឡើងនៅកម្ពុជាដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។

ជឿម រស្មី អះអាងថា ថ្វីត្បិតកីឡាលើកទម្ងន់ជាប្រទេសកីឡាថ្មីដែលទើបតែបង្កើតឡើងនៅកម្ពុជា និងមានឧសគ្គក្នុងការជម្រុញអភិវឌ្ឍយ៉ាងណាក្តី ក៍ខ្ញុំនៅតែបន្តឆន្ទៈចូលរួមជាមួយវា ដោយការខិតខំហ្វឹកហាត់ជានិច្ច ព្រោះកីឡាមួយប្រភេទនេះវាជាប្រភេទកីឡាដែលខ្ញុំចូលចិត្ត និងចាប់អារម្មណ៌បំផុត។
ជឿម រស្មី រំពឹងជឿជាក់ថា កីឡាលើកទម្ងន់និងជួយកែប្រែវាសនាខ្លួនចាកផុតពីជីវិតកសិករប្រើកម្លាំង ក្លាយជាអ្នកលើកទម្ងន់ដ៍មានសក្តានុពលសម្រាប់កម្ពុជាក្នុងការប្រជែងមេដាយលើឆាកអន្តរជាតិមកជូនមាតុប្រទេស។

គួររំលឹកថា កីឡាករលើកទម្ងន់ ជឿម រស្មី មុនមកចាប់អាជីពជាកីឡាករលើកទម្ងន់គេជាកូនកសិករដែលធ្វើការដោយប្រើប្រាស់កម្លាំងរបស់នៅ ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង ហើយ កីឡាករដែលគេចូលចិត្តលេងបំផុតនៅស្រុកកំណើតគឺកីឡាបាល់ទះ។ដោយសម្រាប់ប្រភេទកីឡាលើកទម្ងន់គេគ្រាន់តែមើលតាមយូធូបប៉ុណ្ណោះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner