សត្វរំពេទន្លេដ៏អស្ចារ្យនៃមេគង្គកម្ពុជា 🇰🇭

អត្ថបទដោយ៖
AMS OneMinute

សរុបចំនួន ៦៨ក្បាលនៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។

សត្វរំពេនេះកំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេខ្លះទៀតកំពុងតែហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា៖ “សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើមពីខែមករាដល់ខែឧសភា។”

ចំនួនបក្សីនេះមានកំណើនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។

បក្សីនេះស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វ “ងាយរងគ្រោះ”៕

📷 ក្រសួងបរិស្ថាន

ads banner