​ថ្ងៃនេះ​! ​ថៃ​មាន​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ថែម​២​នាក់​ទៀត​ ​កើន​ដល់​៨​២​នាក់​ហើយ

​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​២​នាក់​បន្ថែម​ទៀត​ ​នា​ថ្ងៃ​ទី​១​៥​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​ធ្វើឲ្យ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១​៩​ដែល​បាន​ស្លាប់​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​ ​៨​២​នាក់​។​

​ជាមួយគ្នា​នេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​១​៤​៣​នាក់​ទៀត​ដែរ​ ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​ ​ភាគច្រើន​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​ ​ខណៈ​ដែល​១​១​នាក់​ក្នុងចំណោម​នេះ​គឺជា​អ្នក​មក​ពីក្រៅ​ប្រទេស​។​ ​ខេត្ត​មាន​សា​មុត​ ​សា​ខន​ ​មាន​ឆ្លង​ថ្មី​៥​៣​នាក់​ ​ខេត្ត​ណា​ខន​ ​ផា​ទុ​ម​មាន​៨​នាក់​ ​ព្រមទាំង​ខេត្ត​ផ្សេងៗ​ទៀត​ដែរ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៥​ ​កុម្ភៈ​នេះ​ ​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​២​៤​៧​១​៤​នាក់​ហើយ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner