ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលទេសចរណ៌មួយដ៏ធំស្រូបទាញអ្នករត់ម៉ារ៉ាតុងដូចសៀមរាប

អត្ថបទដោយ៖
សារ៉ាន ទីងី

ខេត្តព្រះសីហនុ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៌ទេសចរណ៌ ជិះកង់នៃក្តីស្រលាញ់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ កុម្ភ: ម្សិលមិញថា នៅឆ្នាំ២០២២បើស្ថានភាពធូស្រាលពីជំងឺកូវីដ១៩ខេត្តព្រះសីហនុគ្រោងបង្កើតFUllម៉ារ៉ាតុងដូចខេត្តសៀមរាបដែរ ដ្បិតខេត្តជាប់មាត់សមុទ្រមួយនេះជាខេត្តសក្កានុពលដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅជាប់ឆ្នេរសមុទ្រមានប្រវែង៤២គីឡូម៉ែត្រ ដែលជាការទាក់ទាញបំផុតសម្រាប់អ្នករត់ម៉ារ៉ាតុននៅលើពិភពលោក។

ឯកឧត្តម អះអាងទៀតថា បើពិនិត្យលើសក្កានុពលហេដ្ឋារចនាសម្ព័ន្ធនិងសណ្តាប់ធ្នាប់វិញ គឺខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងជាងកន្លែងរត់ម៉ារ៉ាតុងនៅដាណាំងប្រទេសវៀតណាម និងភូកេតប្រទេសថៃទៅទៀត។ដូច្នោះយោងលើសក្កានុពលតំបន់ឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសណ្តាប់ធ្នាប់ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលទេសចរណ៌ដ៏ទាក់ទាញបំផុតសម្រាប់អ្នករត់ម៉ារ៉ាតុងដូចនៅសៀបរាបដែរ។
ឯកឧត្តម រំពឹងជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សណ្តាប់ធ្នាប់ល្អបូករួមនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតខេត្តជាប់មាត់មួយនេះ នឹងស្រូបទាញអ្នករត់ម៉ារ៉ាតុងទាំងភ្ញៀវជាតិនិងអន្តរជារាប់ម៉ឺននាក់នៅពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុនឹងទទួលធ្វើម្ចាស់បុណ្យសមុទ្រជុំទី៣នៅចុងឆ្នាំ២០២១នេះ ដែលព្រឹត្តិការណ៌នេះ គ្រោងរៀបចំធំជាបណ្តាឆ្នាំមុន ខណះខេត្តជាប់មាត់សមុទ្រមួយនេះ ត្រូវបានស្ថាបនារួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សណ្តាប់ធ្នាប់ទាំងស្រុង។ បន្ទាប់ពីពិធីបុណ្យសមុទ្រនៅចុងឆ្នាំនេះ ដើមឆ្នាំ២០២២ខាងនេះ គណៈកម្មាធិការជាតីអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៌នឹងរៀបចំព្រឹត្តិការណ៌ប្រណាំងកងកម្រិតពិភពលោក ដោយចេញដំណើរពីខេត្តព្រះសីហនុ ពិសេស បើស្ថានភាពធូស្រាល់ពីជំងឺកូវីដ១៩ ព្រឹត្តិការណ៌Fullម៉ារ៉ាតុងអាចរៀបចំនៅទីនេះទៀត ដើម្បីផ្សព្វផ្សាយពីសក្កានុពលទេសចរណ៌ទៅកាន់ពិភពលោក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner