មន្ដ្រីជំនាញខេត្តស្វាយរៀង រកឃើញពពុះសណ្ដែកនិងនំបាញ់ឌុក មានសារជាតិគីមី និងទំនិញខូចគុណភាព

ស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក ផឹង និល ថ្លែងថា មន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកផឹង និល បញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា ពពុះសណ្តែកចំនួន ១៥ ថង់ ស្មើ ១៣ គីឡូក្រាម ផលិតក្នុងស្រុកមានសារធាតុគីមី( Borax ) និងពពុះសណ្តែកចំនួន១៣ ថង់ ស្មើ ៩គីឡូក្រាម នាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី ( Borax ) ព្រមទាំងបង្អែមបាញ់ឌុក ចំនួន ១ គីឡូក្រាម មានសារធាតុគីមី ( Borax )មីកំប៉ុង ចំនួន ២០ កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ទឹកក្រូច កូកា ចំណុះ ១,៥០ លីត្រ ស្មើ ២០ ដប ហួសកាលបរិច្ឆេទប្រើប្រាស់ នំចំរុះ ចំនួន ៤ គីឡូក្រាម ( ខូចគុណភាព )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោក ផឹង និល អំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាព ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាព ទាំងអ្នកប្រើប្រាស់ និងអ្នកលក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner