​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ដាក់​ការចោទប្រកាន់​ថ្មី​មួយទៀត​ប្រឆាំង​នឹង​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី

​មី​យ៉ា​ន់​ម៉ា​៖​ ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាន​ដាក់​ការចោទប្រកាន់​ថ្មី​មួយទៀត​ប្រឆាំង​នឹង​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ពី​បទ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​របស់​ប្រទេស​ ​ដែល​ការចោទប្រកាន់​នេះ​ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​ ​ដើម្បី​កាត់ទោស​មនុស្ស​ដែល​ប្រឆាំង​នឹង​ការ​រឹតត្បិត​វី​រុ​ស​កូរ៉ូ​ណា​ ​។​

ការចោទប្រកាន់​ថ្មី​ខាងលើ​នេះ​ ​អាច​នឹង​ធ្វើឲ្យ​លោកស្រី​ ​ស៊ូ​ជី​ ​ត្រូវ​ឃុំ​ខ្លួន​មិនកំណត់​ពេល​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ ​ក្រោយ​យោធា​បាន​ផ្លាស់ប្តូរ​ក្រមព្រហ្មទណ្ឌ​កាលពី​ស​ប្តាហ៍​មុន​ ​។​ ​ក្រមព្រហ្មទណ្ឌ​ថ្មី​អនុញ្ញាត​អោយ​ឃុំ​ខ្លួនមនុស្ស​ដោយ​មិន​ចាំបាច់​មាន​ការអនុញ្ញាត​ពី​តុលាការ​ ​។​ ​ការ​ពិន័យ​ជា​អតិបរមា​ចំពោះ​ការ​រំលោភលើច្បាប់​វី​រុ​ស​កូរ៉ូ​ណា​ ​គឺ​ត្រូវ​​​ជាប់ពន្ធនាគារ​រយៈពេល​០​៣​ឆ្នាំ​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​ដែល​កំពុង​ជាប់ឃុំ​ដូច​លោកស្រី​ ​ស៊ូ​ជី​ ​ដែរ​នោះ​ ​ក៏​កំពុង​ប្រឈមមុខនឹង​ការចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ដូចគ្នា​នេះ​ដែរ​ ​សម្រាប់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ ​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វី​រុ​ស​ដ៏​កាច​សាហារ​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner