​ប្រធាន​ ​W​TO​ ​ថ្មី​សន្យា​លើកយក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន

ស្វីស​៖​ ​លោកស្រី​ ង៉ូហ្ស៊ី ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​ដែល​ទទួល​ការតែងតាំង​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ​នេះ​ ​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​W​TO​) ​នោះ​ ​បាន​សន្យា​លើកយក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន​ ​ការ​លើក​ក​ម្ពស់​លំ​ហូរ​វ៉ាក់សាំង​សេរី​ ​និង​ការ​ផ្គត់ផ្គង់​គ្រឿង​បរិ​ក្ខា ​ព្រមទាំង​បង្កើត​យន្ត​ការ​ដោះស្រាយ​ជម្លោះ​នានា​ជាដើម​ ​។​

លោក​ ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​បាន​និយាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​យើង​រង​ភាព​តក់​ ​ស្លុត​ពី​រយ៉ា​ង​ពី​ជំងឺរាតត្បាត​ ​មួយ​គឺ​បញ្ហា​សុខភាព​ ​និង​ម្យ៉ាងទៀត​គឺ​បញ្ហា​សេដ្ឋកិច្ច​ ​ដែល​កំពុង​ធ្វើ​អោយ​មាន​ការប្រកួតប្រជែង​យ៉ាង​ច្រើន​ ​ហើយ​វាក​៏​នាំមក​នូវ​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​ដល់​ផ្នែក​ជាច្រើន​របស់​ពិភពលោក​ ​។​ ​W​TO​ ​នៅត្រង់​ចំ​នុ​ច​នេះ​ក្នុង​ពេលនេះ​ក៏​កំពុង​ប្រឈម​មុខ​នូវ​ការប្រកួតប្រជែង​ជាច្រើន​ដែរ​… ​ដូច្នេះ​វា​មិន​អាច​ធ្វើការងារ​ដូចធម្មតា​នៅ​ ​W​TO​ ​បានទេ​ ​។

​លោកស្រី​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​យើង​ក៏មាន​បញ្ហា​ខ្វះ​ការ​ជឿ​ទុកចិត្ត​ដែល​បាន​បង្កើត​ឡើង​តាមពេលវេលា​ផង​ដែរ​ ​មិនមែន​តែ​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​រវាង​សមាជិក​ប្រទេស​កំពុង​អភិវឌ្ឍ​ ​និង​អភិវឌ្ឍ​ផង​ដែរ​ ​។​
​សូម​បញ្ជាក់​ថា​ ​អ្នកការទូត​នី​ហ្សេ​រី​យ៉ា​ ​លោកស្រី​ ង៉ូហ្ស៊ី ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​W​TO​) ​ដែល​ជា​ស្ត្រី​ដំបូង​និង​អាហ្វ្រិក​ដំបូង​ ​ដែល​ត្រូវ​មក​ដឹកនាំ​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner