​អង្គការសុខភាព​ពិភពលោក​សម្តែង​ការ​ព្រួយបារម្ភ​ ​ក្រោយ​ផ្ទុះ​ជំងឺ​អេ​បូ​ឡា​សាជាថ្មី​ទៀត​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ

​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ អេ​បូ​ឡា ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ​ ​។​

អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​អាជ្ញាធរ​ក្នុង​ប្រទេស​ហ្គីណេ​បាន​ប្រកាស​ពី​ឆ្លង​រាតត្បាត​ដាច់ដោយឡែក​មួយ​នៃ​ជំងឺ​អេ​បូ​ឡា ​ក្រៅពី​ការ​ផ្ទុះ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ស​ប្តាហ៍​មុន​ ​។​ ​បើ​តាម​អគ្គនាយក​ (​WHO​) ​០​៤​ករណី​ត្រូវ​បាន​គេ​រាយការណ៍​រក​ឃើញ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ​និង​០​៣​ករណី​ទៀត​នៅ​ហ្គីណេ ​ខណៈ​អង្គការសុខភាព​ពិភពលោក​ក៏បាន​និង​កំពុង​ធ្វើការងារ​យ៉ាង​ជិត​ស្និ​ទ​ ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ផ្ទុះ​វី​រុ​ស​ អេ​បូ​ឡា ​នៅ​អាហ្វ្រិក​ខាងលិច​កាលពី​ឆ្នាំ​២​០​១​៤​-​២​០​១​៦​កន្លងទៅ​ ​បាន​សម្លាប់​ជីវិត​មនុស្ស​រហូតដល់​ជាង​១​ម៉ឺន​១​ពាន់​៣​រយ​នាក់​ ​ដោយមាន​ករណី​ឆ្លង​ជាង​២​ម៉ឺន​៨​ពាន់​៦​រយ​ករណី​ឯណោះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner