សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន១៣គ្រួសារ ក្នុងសង្កាត់ទួលតាឯក ដែលរងគ្រោះដោយអគ្គិភ័យ

អត្ថបទដោយ៖
Kien Sereyvuth

    នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្កិយសសាខា.កក្រកខេត្ត ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនិងសហការី បាននាំយកនូវអំណោយមនុស្សធម៌មួយចំនួន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គីភ័យឆេះផ្ទះសម្បែងទាំងស្រុងនិងរងការខូចខាត ចំនួន១៣ គ្រួសារ ដែលរងគ្រោះដោយឧបទ្ទហេតុអគ្គិភ័យ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណ៨ព្រឹក ដែលបណ្តាលអោយផ្ទះប្រជាពលរដ្ឋ ចំនួន៨ខ្នង ត្រូវបានឆេះបំផ្លាញអស់ទាំងស្រុង និងរងផលប៉ះពាល់ដល់ផ្ទះចំនួន៥ខ្នងផ្ទះ ទីតាំងកើតហេតុខាងលើនេះ គឺស្ថិតនៅក្នុងក្រុមទី ១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង។

      ទាក់ទិននិងហេតុការខាងលើនេះ មិនទាន់មាការសន្និដ្ឋានពីអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាននៅទីនោះ ដើម្បីបញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះ ច្បាស់លាស់នៅឡើយ នោះទេ?។

      ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូននិងក្រុមគ្រួសារដែលរងគ្រោះដោយឆេះផ្ទះសម្បែង និងរងការខូចខាត ក្នុងនោះ ឯកឧត្តម អ៊ុយ រី  អនុប្រធានកិត្តិយសសាខា  បានសំដែងនូវការចូលរួមសោកស្តាយអាណិតអាសូរ ចំពោះក្រុមគ្រួសាររងគ្រោះដោយបានពាំនាំនូវការផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចជាកាល សម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យគ្រប់សាខាកក្រក.តាមបណ្តាខេត្ត មានការដោះស្រាយនូវបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពល រដ្ឋគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែង។ ថែមទាំងបានសម្តែង នូវ ការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់បងប្អូនជនរងគ្រោះ ហើយថែមទាំងផ្តល់កម្លាំងចិត្តដល់បងប្អូនឲ្យខិតខំប្រកបមុខរបរដើម្បីស្តារជីវភាពរស់នៅរបស់ខ្លួនឲ្យប្រសើរឡើងវិញនៅពេលខាងមុខ ដោយមិនត្រូវផ្តេកផ្តួល និងអស់សង្ឃឹមនោះទេ។

              ឯកឧត្តមអនុប្រធានកិត្តិយសសាខា ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលតែងកើតមានឡើង ត្រូវចេះអប់រំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់។

      ជាមួយគ្នានេះ សូមបងប្អូនកុំមានការបាក់ទឹកចិត្តត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពនិងបង្កើនសេដ្ឋកិច្ចគ្រួសារ ឱ្យបានប្រសើឡើងវិញ។ឯកឧត្តម អ៊ុយ រី ក៏បានសំណូមពរនិងអំពាវនាវដល់បងប្អូនទាំងនោះ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីបញ្ហាសុខភាព និងអនាម័យ ជាពិសេសសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការចូលរួមអនុវត្តនូវវិធានសុខាភិបាល តាមរយៈ ក្នុងការការពារ និងរក្សាអនាម័យ ជាពិសេសអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់ នូវ ការរីករាលដាលជាសាកល ពីជំងឺកូវីដ-19 និងពីវិធាននៃការឆ្លងនិងការចម្លង ចូលទៅក្នុងសហគមន៍យើងបាន។

       អំណោយដែល សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនាំយកទៅចែកជូនដល់ក្រុមគ្រួសាររងគ្រោះទាំង១៣គ្រួសារ គឺក្នុង១គ្រួសារៗ ទទួលអង្ករ៥០គីឡូក្រាម,មី១កេស,ទឹកសុទ្ធ៥កេស,ឃីត១កញ្ចប់(មុង, ភួយ ,ក្រមា,សារុង,អាវ),ត្រីខ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ១យួរនិងថវិកាចំនួន ២០ម៉ឺនរៀង ចំពោះគ្រួសារឆេះទាំងស្រុង។និងដោយឡែកគ្រួសាររងផលប៉ះពាល់ ផ្តល់នូវថវិកាចំនួន ៥ម៉ឺនរៀល ផងដែរ ៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner