សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចផ្តល់ជំនួយថវិកា ១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តរៀបចំធ្វើ ចត្តាឡីស័កសម្រាប់ពលករ។

ខេត្តទាំង៦ ដែលទទួលបានថវិកា សម្ភារ និងស្បៀងនេះ រួមមាន៖

១៖ ខេត្តបាត់ដំបង ទទួលបានទឹកសុទ្ធ១ពាន់កេស
២៖ ខេត្តបន្ទាយមានជ័យ ទទួលបាន ឃីត១ពាន់
៣៖ ខេត្តឧត្តរមានជ័យ ទទួលបាន ឃីត៥០០ និងទឹកសុទ្ធ៥០០កេស
៤៖ ខេត្តកោះកុង ទទួលបានថវិកា៥០លានរៀល ឃីត១០០
៥៖ ខេត្តពោធិសាត់ ទទួលបានថវិកា៥០លានរៀល
៦៖ ខេត្តព្រះវិហារទទួលបានថវិកា៥០លានរៀល។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជា ក្នុង នោះអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់ ហើយក្នុងចំណោមអ្នកឆ្លងដែនពី ប្រទេសថៃ ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner