វិធីសាស្ត្រ 6 ចំណុចជួយឱ្យកូនក្រនិយាយ ឆាប់ចេះនិយាយ

អត្ថបទដោយ៖
ស៊ុន លី

កុមារតូច៖ ម្តាយឪពុកជំនាន់នេះសុទ្ធតែជាអ្នករវល់នឹងការងារខ្លាំង ហើយពេលខ្លះអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់នៅជាមួយកូនតូចរបស់ខ្លួន។ ទន្ទឹមគ្នានេះ ពួកគេស្ទើរតែគ្មានពួកគេគ្មានពេលវេលានិយាយជាមួយកូន ផ្តល់ភាពកក់ក្តៅ ឬអប់រំកូនដូចកាលពីជំនាន់ម្តាយឪពុករបស់គេឡើយ។ កូនតូចមួយចំនួនត្រូវបានម្តាយឪពុកយកទៅផ្ញើនៅសាលារៀន ឬមណ្ឌលថែទាំងកុមារតាំងតែពីពួកគេមិនទាន់ដឹងក្តីម្ល៉េះ។ ទម្លាប់ទាំងនេះបានធ្វើឱ្យកុមារតូចខ្លះបានក្លាយជាក្មេងក្រនិយាយ ឬមិននិយាយស្តីតែម្តង។ ខាងក្រោម​នេះ​ជា​វិធី​សាស្ត្រសាមញ្ញ​ខ្លះ​ៗអាចប្រើប្រាស់ដើម្បីជួយឱ្យកុមារតូចឆាប់ចេះនិយាយស្តី។

1. ព្យាយាមនិយាយជាមួយកូន៖ ម្តាយឪពុកត្រូវមានទម្លាប់និយាយជាមួយកូន ដូចការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សធំដឹងក្តី ទោះបីជាគេមិនទាន់ចេះនិយាយច្បាស់ក៏ដូច។ ការសន្ទនាគ្នាបែបនេះនឹងជួយឱ្យកូនរបស់អ្នកចាប់ផ្តើមយល់បន្តិចម្តងៗពីអ្វីដែលនៅជុំវិញខ្លួនរបស់គេ និងយល់ពីពាក្យឬឃ្លាប្រយោគទាំងឡាយដែលអ្នកបានប្រើប្រាស់​។​

2. ប្រើពាក្យដដែលរហូតដល់ពួកគេយល់ ៖ ឧទាហរណ៍ងូតទឹកញាំបាយតោះមើលសៀវភៅជាដើម។អ្នកប្រើប្រាស់នេះជារៀងរាល់ថ្ងៃជាមួយនឹងសកម្មភាពនេះជារៀងរាល់ថ្ងៃផងនោះច្បាស់ណាស់កូនអ្នកនឹងចាប់ផ្តើមយល់ហើយក៏ចាប់ផ្តើមនិយាយតាមផងដែរ។

3. ឧស្សាហ៍សួរកូនជាប្រចាំ ៖ ទោះរវល់យ៉ាងណាក៏ដោយ កុំភ្លេចកូនតូចរបស់អ្នកឱ្យសោះ។ ចេញពីធ្វើការមកដល់ផ្ទះជាពេលវេលាដ៏ល្អបំផុតដើម្បីសួរនាំពួកគេ។ ឥរិយាបថនេះនឹងជួយឱ្យកូនតូចៗចា​ប់​ផ្តើមចេះឆ្លើយឆ្លងនិងសួរសំណួរទៅម្តាយឪពុកវិញ។

4. បង្រៀនផងលេងជាមួយកូនផង ៖ ម្តាយឪពុកត្រូវបង្រៀនដោយប្រើប្រាស់សកម្មភាពលេងកំសាន្តជំនួសសកម្មភាពបង្រៀនកូនផ្លូវការខ្លាំងពេក។ កូនតូចចូលចិត្តលេងជាមួយម្តាយឪពុក ឬបងប្អូនរបស់ពួកគេ។ តឹងតែងពេកអាចក្មេងអាចនឹងធុញទ្រាន់ជាមួយសកម្មភាពម្តាយឪពុក

5. អានសៀវភៅជាមួយកូន ៖ អានសៀវភៅជាមួយកូនជាផ្នែកមួយឱ្យកូនរៀនស្តាប់ និងរៀនយល់ពីអត្ថន័យនៃពាក្យ។ អានសៀវភៅជួយបណ្តុះគំនិតឱ្យកុមារមានទម្លាប់អាននៅថ្ងៃអនាគត។ មុនពេលចូលគេងជាពេលវេលាសាកសមបំផុតសម្រាប់អានសៀវភៅជាមួយកូន។

6. ច្រៀងចម្រៀងជាមួយកូន ៖ ចម្រៀងមិនមែនគ្រាន់តែជាកំសាន្តនោះទេ តែចម្រៀងអាចបង្រៀនឱ្យក្មេងចេះអក្សរ ចេះស្តាប់ ចេះនិយាយតមជាមួយម្តាយឪពុក។ ទាំងនេះសុទ្ធតែជារឿងល្អបំផុតសម្រាប់ពួកគេអាចចាប់ផ្តើមកត់ត្រាទុកទៅក្នុងខួរក្បាល ព្រមទាំងហ្វឹកហាត់ការនិយាយបានល្អប្រសើរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner