​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​បង់​ប្រាក់​ជំពាក់​ដល់​អង្គការសុខភាព​ពិភពលោក​ចំនួន​២​០​០​លានដុល្លារ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខ

​អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​ប្រកាស​ថា​ ​សហរដ្ឋអាមេរិក​នឹង​បង់​ប្រាក់​ជាង​២​០​០​លាន​ដុល្លារ ​ដែល​ជា​ចំណែក​បរិច្ចាគ​របស់​ខ្លួន​អោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខនេះ​ ​។​

លោក​ ​ប្លី​ន​ខិ​ន​ ​និយាយ​ថា​ ​ថ្ងៃនេះ​ខ្ញុំ​រីករាយ​នឹង​អះអាង​ថា​ ​យ៉ាង​យូរ​ត្រឹម​ចុងខែ​នេះ​ ​អាមេរិក​មានបំណង​បង់​ប្រាក់​ជាង​២​០​០​លាន​ដុល្លារ​ដល់​ ​WHO​… ​នេះ​ជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​កាន់ការ​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ ​ក្នុងនាម​ជា​សមាជិក​អង្គការសុខភាព​ពិភពលោក​ ​និង​វា​ឆ្លុះបញ្ចាំង​ការ​តាំងចិត្ត​របស់យើង​ជាថ្មី​ ​ដើម្បី​ធានា​ថា​ ​WHO​ ​មានការ​គាំទ្រ​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ដឹកនាំ​ការ​ឆ្លើយតប​សកល​ចំពោះ​ជំងឺឆ្លង​ ​។​

​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បន្ថែម​ថា​ ​សហរដ្ឋអាមេរិក​ក៏​នឹង​ផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដល់​កម្មវិធី​ ​CO​V​A​X ​សំរាប់​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទៅកាន់​បណ្តា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក​ផង​ដែរ​ ​។​ ​អាមេរិក​មាន​ជំនឿ​ថា​ ​ពហុភាគី​និយម​ ​អង្គការសហប្រជាជាតិ​ ​និង​ ​WHO​ ​មាន​សារសំខាន់​ ​ដោយ​មិន​ត្រឹមតែ​សំរាប់​ការ​ឆ្លើយតបនឹង​ ​Co​v​i​d​-19 ​និង​មនុស្សធម៌​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ទេ​ ​តែ​ក៏​ដើម្បី​ស្ថាបនា​សមត្ថភាព​សុខភាព​សកល​រឹង​មាំ​ឡើង​ ​និង​សន្តិសុខ​សំរាប់​អនាគត​ ​៕​ ​ប្រភព​៖​ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner