​សាលារៀន​ចំនួន​៣​០​ក្នុង​ខេត្ត​សៀមរាប​ទទួល​បាន​ធុង​បែងចែក​សំរាម​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្រុមហ៊ុន​ កូ​កា​-​កូឡា​ ​កម្ពុជា​ ​និង​អង្គភាព​ពាក់ព័ន្ធ

​សៀមរាប​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្រុមហ៊ុន​ កូ​កា​-​កូឡា​ ​កម្ពុជា​ ​និង​ ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​ ​បាន​សហការ​ប្រគល់​ធុង​បែងចែក​សំរាម​ជូន​ដល់​សាលារៀន​ចំនួន​ ​៣​០​ ​ក្នុង​ខេត្ត​សៀម​រាម​ ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​រលួស​ ​ខេត្ត​សៀម​រាម​ ​ក្រោមអធិបតីភាព​ឯកឧត្តម​ ​សុខ​ ​សប្បាយ​ណា​ ​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​។​

កម្មវិធី​នេះ​ ​គឺជា​ការ​គាំទ្រ​មួយ​ដល់​គោលដៅ​ជាស​កល​របស់​ក្រុមហ៊ុន​ កូ​កា​-​កូឡា​ ​ដែល​បាន​កំពុង​អនុ​វត្តសកម្មភាព​ប្រមូល​ដើម្បី​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​ ​នូវ​សំបក​វេច​ខ្ចប់​ឲ្យ​ស្មើនឹង​ចំនួន​សំបក​វេច​ខ្ចប់​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​នៅ​លើ​ទី​ផ្សារ​នៅ​ត្រឹម​ឆ្នាំ​ ​២​០​៣​០​ ​។​ ​គោលដៅ​និរន្ត​ភាព​នេះ​ ​មានឈ្មោះ​ថា​ ​«​ពិភពលោក​គ្មាន​សំរាម​»​ ​យកចិត្តទុកដាក់​ជា​ខ្លាំង​លើ​ ​វដ្ត​ជីវិត​នៃ​សំបក​វេច​ខ្ចប់​ ​រាប់​ចាប់ពី​វិធីសាស្ត្រ​ដែល​សំបក​វេច​ខ្ចប់​ត្រូវ​បាន​រចនា​ ​និង​ផលិត​ ​រហូតដល់​យុទ្ធសាស្ត្រ​ប្រមូល​យកទៅ​កែច្នៃ​ ​ប្រើប្រាស់​ឡើងវិញ​ ​។​ ​ឯកឧត្តម​ ​សុខ​ ​សប្បាយ​ណា​ ​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ទៅកាន់​លោកគ្រូ​ ​អ្នក​គ្រូ​ ​ដោយ​មើលឃើញ​អំពី​ការ​លះបង់​ ​និង​ប្អូន​ៗ​ ​សិស្សានុសិស្ស​ ​ដោយ​មើលឃើញ​អំពី​ក្តី​សង្ឃឹម​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​ ​បាន​លើកឡើង​បន្ថែម​ថា​ ​បញ្ហា​សំរាម​ ​បញ្ហា​អនាម័យ​ ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ ​ជា​បញ្ហា​រួមគ្នា​មួយ​ ​ហើយ​ទាមទារ​ឱ្យ​មានការ​រួមគ្នា​ដោះស្រាយ​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ ​និង​និរន្តរភាព​ ​។​

លោក​ ​រស់​ ​សោភា​ ​នាយក​ផ្នែក​ច្បាប់​ ​និង​ទំនាក់ទំនង​កិច្ច​ការសាធារណៈ​ប្រចាំ​ប្រទេស​ ​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​«​ ​ការ​ប្រគល់​ធុង​បែងចែក​សំរាម​នា​ថ្ងៃនេះ​ ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជ្រាប​ការអប់រំ​ដល់​សិស្ស​នុ​សិស្ស​អំពី​ការបែងចែក​សំណល់​ ​ក៏ដូចជា​សម្រួល​ដល់​ការ​គ្រប់គ្រង​សំណល់​ក្នុង​សាលារៀន​ ​។​ ​លោក​បន្ថែម​ថា​ ​ការ​គ្រប់គ្រង​សំណល់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​លុះត្រាតែ​មាន​ចូលរួម​ដោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិនថា​ វិ​ស​័​យ​សាធារណៈ​ វិ​ស​័​យ​ឯកជន​ ​អង្គការ​ ​សហគមន៍​ ​និង​ប្រជា​សហគមន៍​ ​។​ ​ខ្ញុំ​ជឿជាក់​ថា​ ​ការ​រួប​រួមគ្នា​របស់​ពួកយើង​ទាំងអស់គ្នា​ ​ពិតជា​អាច​ចូលរួម​ដោះស្រាយ​កង្វល់​នេះ​បាន​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner