ក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ សរុបបានជាង៤ពាន់នាក់ហើយ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៣,៨០៣នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១,២៥៩នាក់។

របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៤,៦៦៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត​ឱ្យចាក់មានចំនួន ៨៦៦នាក់។ ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ១២,៨០៩នាក់ហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner