ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា កាលពីវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចមុខហាងតាយស៊ីង ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ឈីវ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបគ្មានស្នាក់នៅមិនពិតប្រាកដ (មានសារថាតុញៀន) បានធវើសកម្មភាពប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ឈ្មោះ ម៉ាត់ សុស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូកង់ឥណ្ឌា០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HI-8743 ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner