កូវីដ១៩៖ ម៉ាឡេស៊ីសម្រេចបើកទ្វារសាលារៀនវិញ ក្រោយបិទជិត១ឆ្នាំ
សិស្សនៅប្រទេសម៉ាឡេស៊ីនឹងចូលរៀនក្នុងថ្នាក់រៀនឡើងវិញ តាមដំណាក់កាល ដោយចាប់ផ្តើមពីមត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ចាប់ពីថ្ងៃទី១ មីនា ២០២១តទៅ។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ កុម្ភៈនេះ រដ្ឋមន្ត្រីអប់រំ Mohd Radzi Md Jidin បាននិយាយថា សិស្សនៅម្រិតផ្សេងទៀត នឹងត្រលប់ទៅចូលរួមក្នុងថ្នាក់វិញដែរ ១សប្តាហ៍បន្ទាប់ ពោលគឺថ្ងៃទី៨ មីនា ២០២១។
បច្ចុប្បន្ន ករណីកូវីដ១៩នៅប្រទេសម៉ាឡេស៊ីកើនដល់២៧៤៨៧៥នាក់ គិតត្រឹមថ្ងៃទី១៨ កុម្ភៈ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីបានបិទទ្វារសាលារៀន ជិត១ឆ្នាំហើយ ពោលគឺតាំងពីថ្ងៃទី១៨ មីនាមក ដោយសារតែបញ្ហាជំងឺកូវីដ១៩។ ទោះបីជាសម្រេចបើកទ្វារសាលារៀនឡើងវិញ ម៉ាឡេស៊ីនៅតែមានអត្រាឆ្លងជំងឺខ្លាំងដែរ ពោលគឺថ្ងៃម្សិលមិញ មានជាង២ពាន់ករណី ខណៈដែរ អ្នកស្លាប់មាន២៥នាក់ទៀត កើនសរុបដល់១០៣០នាក់ហើយ៕