ភ្នំភ្លើងដ៏សកម្មបំផុតមួយលើពិភពលោកក្នុងប្រទេសឥណ្ឌូនេសុី បានផ្ទុះឡើងនៅថ្ងៃសុក្រនេះ

ឥណ្ឌូនេស៊ី: ភ្នំភ្លើង Merapi នៅឥណ្ឌូនេសុី បានផ្ទុះ ឡើងនៅថ្ងៃសុក្រនេះ និងបង្ហូរកម្អែលភ្នំភ្លើងដ៏ក្រហមឆ្អិនឆ្អៅចេញមកក្រៅ ។

យោងតាមការរាយការណ៍ពីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ីបានអោយដឹងថា ភ្នំភ្លើងដែលស្ថិតនៅជិតរដ្ឋធានីយូគីយ៉ាកាតា នៅលើកោះជ្វា បានព្រួសកម្អែល២ដងរួចទៅហើយ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ និងបង្កឱ្យមានការរញ្ជួយដីភ្នំភ្លើងតូចៗរាប់រយដង ។ ជាមួយគ្នានេះ ប្រជាជនក្នុងតំបន់ត្រូវបានជូនដំណឹងអោយភៀសខ្លួនទៅកាន់ទីសុវត្ថិភាពចម្ងាយ៥គីឡូម៉ែត្រ ។ យ៉ាងណាមិញ ការព្រមានជាផ្លូវការអំពីស្ថានភាពនៃភ្នំភ្លើង មិនត្រូវបានផ្លាស់ប្តូរពីកម្រិតខ្ពស់ បំផុតទី 2 នោះទេ ចាប់តាំងពីការព្រមាននេះបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ។

សូមរំលឹកថា ភ្នំភ្លើង Merapi បានឆក់យកអាយុជីវិតមនុស្សប្រមាណ៣០០នាក់កាលពីឆ្នាំ២០១០ និងបង្ខំអោយមនុស្ស២៨មុឺននាក់ភៀសខ្លួនចេញពីតំបន់ព័ទ្ធជុំវិញភ្នំភ្លើងនេះ ៕ ប្រភព: AFP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner