នឹកម្ហូបល្បីៗនៅសៀមរាបទេ?

អត្ថបទដោយ៖
AMS

សៀមរាបមិនត្រឹមតែមានរមណីយដ្ឋានទេសចរដែលទាក់ចិត្តភ្ញៀវទេសចរប៉ុណ្ណោះទេ អាហារក្នុងតំបន់ក៏ជាចំណុចទាក់ទាញមួយផងដែរ ដែលពេលខ្លះក៏ធ្វើឲ្យពេលនឹករសជាតិម្តងៗ សឹងតែធ្វើដំណើរទៅកន្លែងភ្លាមៗតែម្តង។ ជាក់ស្តែង អាហារប៉ុន្មានមុនខាងក្រោមនេះ ពិតជាដក់ជាប់ក្នុងចិត្តទាំងអ្នកតំបន់ និងអ្នកទេសចរ។

មាន់ដុត
មាន់ដុតក្តៅៗស្រួយៗ ផ្ទាប់ជាមួយនឹងអន្លក់ខ្ចីៗស្រស់ៗ អមដោយសម្រស់ធម្មជាតិ ភាគច្រើនមានលក់នៅអាហារដ្ឋាននៅជាយៗក្រុង ដែលអាចឲ្យគ្រប់គ្នាអាចរីករាយនឹងអាហារឆ្ងាញ់ពិសា លំហែអារម្មណ៍ជាមួយនឹងទេសភាពស្រុកស្រែ។

ប្រហុកអង្ក្រង
ប្រហុកអង្រ្កងចិញ្ច្រាំ ញ៊ាំផ្ទាប់សាច់ដុត ឬអាំង ថែមបន្លែខៀវខ្ចី…ហើយបើបានបាយក្តៅៗ ញ៊ាំពេលអាកាសធាតុត្រជាក់ៗទៀតនោះ រសជាតិរឹតតែពិសេស។

អាហារក្រៀម (សាច់ក្រក ត្រីងៀត)
ភាគច្រើនត្រូវបានទិញខ្ចប់ទុកជាស្បៀង ហើយយកទៅចម្អិននៅផ្ទះ សម្រាប់ញ៊ាំជាមួយបាយ ព្រោះអាចរក្សាទុកបានយូរ ប្រសិនបើទុកដាក់បានត្រឹមត្រូវ។ អាចអាំងក្តៅៗ ឬចៀនស្រួយៗក៏បានដែរ…

សម្លម្ជូរស្រែ
មានសម្លម្ជូរស្រែសុទ្ធខ្លះ មិនសូវមានធ្វើលក់នៅទីក្រុងនោះទេ ព្រោះតែគ្រឿងផ្សំថ្មីស្រស់ទាល់តែរកពីស្រុកស្រែបានចម្អិនទៅឆ្ងាញ់ជាប់មាត់ ហើយរបៀបធ្វើតាមអ្នកតំបន់ក៏មានលក្ខណៈពិសេស ធ្វើឲ្យរសជាតិ ប្លែកផងដែរ។

ទឹកប្រហុក
ទឹកប្រហុកប្រៃផ្អែមហឹរៗ ជំនួសអោយអំបិលបុកធម្មតា អាចពិសាជាមួយម្ជូរស្រស់ ឬត្រាំ តែអ្នកខ្លះ ក៏ញ៊ាំជាមួយបាយកក ផ្ទាប់បន្លែខ្លះផងដែរ។​

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner