អ្នកដំណើរចូលមកខេត្តសៀមរាប ពីទិសដៅមកពី ខេត្តកំពង់ធំ នៅ ថ្ងៃនេះមិនមានច្រើននោះទេប្រហែលប្រជាពល រដ្ឋយល់ ច្បាស់ ពីការបិទការធ្វើដំណើរឆ្លងខេត្តមួយ ទៅខេត្តមួយ

អត្ថបទដោយ៖
ជា សេឌី

ចាប់ពីរាត្រីថ្ងៃទី០៦ខែមេសាឆ្នាំ២០២១-អាជ្ញាធរខេត្តសៀមរាបបានអនុវត្តន៍ តាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវដ-១៩។

លោក ពៅ ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមអនុវត្តការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនៅព្រំព្រទល់ខេត្តសៀមរាប និងកំពង់ធំចាប់ពីម៉ោងសូន្យមក ឃើញស្ថានភាពអ្នកដំណើរចូលមកកាន់ខេត្តសៀមរាប ទិសដៅមកពីខេត្តកំពង់ធំ គឺមិនមានប្រជាពលរដ្ឋសម្រុកមកច្រើននោះទេ ។ ជាក់ស្តែងគឺមានតែរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិតែប៉ុណ្ណោះ ។  រាល់ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ ចំពោះអ្នកបើកបររថយន្តនិមួយៗ ក៏ត្រូវបានត្រួតពិនិត្យសុខភាពបឋម និងមានការកត់ត្រាទុកផងដែរ ។ លោកបន្តថា ការដែលប្រជាពលរដ្ឋមិនសម្រុកមកច្រើននេះ ប្រហែលជាបងប្អូនប្រជាពលរដ្ឋបានយល់ច្បាប់ពីគោលបំណងដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទបែបនេះ ហើយការមកលេងខេត្តសៀមរាប ក៍មិនដឹងលេងនៅទីណាដែរ ព្រោះថាគ្រប់រមណីយដ្ឋានទេសចរណ៍ក៏ត្រូវបានបិទអស់ហើយផងដែរ ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋ ដោយមានការយល់ដឹង ចំពោះស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ដោយមិន បានធ្វើចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលគ្មានការចាំបាច់នោះ   ក្នុងការចូលរួមបង្កាទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលនូវជម្ងឺកូវិដ១៩ជាសហគមន៍ ព្រមទាំងព្រួយបារម្ភ នៅពេលសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលធ្វើដំណើរ និងឲ្យពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ  សំខាន់ក្នុងពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងខាងមុខ ។

          សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវដ-១៩ ។ ការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ។ ករណីសំខាន់ចំពោះ ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅ ក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner