ទីតំាងអាជីវកម្មចំនួន៥កន្លែង ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ បញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យបើកអាជីវកម្មទីតាំងចំនួន០៥កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

ទីតាំងអាជីវកម្មទាំង ៥ទីតាំងខាងលើនោះ រួមមាន៖

*ទី១៖ ហាងកាត់សក់ទាន់សម័យ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ០៦ ក្រុងព្រះសីហនុ
*ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺលេខ១ មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី៣៖ ភោជនីយដ្ឋាន ប៉ាស៊ូ ឧស្សាហកម្មត្រី មានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺលោក នុត សុភាព មានទីតាំងស្ថិតនៅផ្លូវលេខ២០៦ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
និងទី៥៖ សណ្ឋាគារ ខៃលី ហ្គាឌិន មានទីតាំងស្ថិតនៅវិថីឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា បើទោះបីអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់ទីតាំងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner