ខ្មាន់កាំភ្លើងជិះរថយន្តមួយគ្រឿង និងបានបាញ់១គ្រាប់ ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទាំងអ្នកសារព័ត៌មាន  កាលពីវេលាម៉ោង១និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្បែរស្ទុបនាងគង់ហុីង ស្ថិតក្នុងសង្កាត់ អូរឬស្សី២ ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានប្រចាំការគោលដៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានរថយន្តម៉ាក toyota Lang Cruiser ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ពេលដែលមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបានបើកកញ្ចក់ឡាន រួចហូតកាំភ្លើងបាញ់១គ្រាប់ឡើងលើ រួចក៏បានបន្តដំណើរជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

ប្រភពដដែលបានបន្តទៀតថា ជនបង្កមិនបានស្គាល់អត្តសញ្ញាណទេ មិនដឹងថាជាមនុស្សប្រុស ឬស្រី និងជាជនជាតិអ្វីនោះទេ។  បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅរកសំបកផ្ទុះ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner