អំណោយជាថវិកា អង្ករ និងមី របស់ឯកឧត្តម ហ៊ុន ណេង ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋជួប ការលំបាក និងមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ ស្ថិតនៅ​ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

កំពង់ចាម៖ ដោយមើលឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវ ភាពខ្វះខាតនោះតាមរយៈ លោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ គឺបាននាំយក​អំណោយរបស់ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាតំណាង​​រាស្ត្រមណ្ឌលកំពង់ចាមគឺបាននាំយកអំណោយជា អង្ករ មី ថវិកា ដើម្បីធ្វើការប្រគល់ ជូនផ្ទាល់ដៃ​ដល់ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

អំណោយដែលធ្វើការប្រគល់ជូននា ពេលនេះគឺធ្វើការផ្តល់ជូនគ្រួសារក្រីក្រ ដោយមិនមានការបែងចែកបក្សពួក ឫនិន្នាកាលនយោ បាយ សាសនានោះទេ ចំពោះអំណោយដែលប្រជាពលរដ្ឋក្រីក្រទាំង៣០គ្រួសារដែលទទួល បានគឺក្នុង១គ្រួសារៗទទួលបានមី១កេស អង្ករ១បេ និងថវិកា១០ម៉ឺនរៀល៕ ដោយ លី ពៅ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner