ពិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ច​ឆ្នាំ២០២១» របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា

សៀមរាប៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប បានបើកពិធីផ្សព្វផ្សាយ​របាយការណ៍ ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២១» របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ដោយមានវត្តមានឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំពាក់ស្នែង សមាសភាពចូលរួមមាន លោក លោកស្រី សមាជិក សមាជិកាបក្ស ភូមិ ឃុំ ស្រុក បានអញ្ជើញចូលរួមជាច្រើននាក់។ 

ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយឃុំពាក់ស្នែងបានលើកឡើងថា ពិធីផ្សព្វផ្សាយ​របស់​យើងនាពេលនេះ គឺប្រារព្ធឡើងផ្អែកតាមសំណូមពរនៃការងារគណបក្ស ដែលគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល បានរៀបចំ និងសម្រេចនូវ “ របាយការណ៍ ស្តីពី សភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដើម្បីគណបក្សគ្រប់ថ្នាក់ធ្វើការផ្សព្វផ្សាយ រៀនសូត្រ ឱ្យបានទូលំទូលាយក្នុងផ្ទៃគណបក្ស បានជ្រួតជ្រាបច្បាស់លាស់ នឹងបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពធានា​រក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្ស ជានិរន្តន៍តទៅមុខទៀត។ យើងឈរលើមូលដ្ឋាននៃជ័យជម្នះដែលយើងទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនូវសមិទ្ធផលនៃសង្គមជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋយ៉ាងពិតប្រាកដ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា បើទោះបី នាពេលបច្ចុប្បន្នសភាពការណ៍នយោបាយកំពុងផ្តល់នូវផល​អនុគ្រោះយ៉ាងណា​ក៏ដោយ ក៏យើងមិនត្រូវ​ស្កប់ស្កល់ភ្លេចខ្លួននោះដែរ ព្រោះពួកប្រឆាំងមានបរទេសនៅពីក្រោយ មិនទាន់បោះបង់មហិច្ឆតា​ផ្តួលរំលំ រាជរដ្ឋាភិថ្នាក់គ្រប់ផ្នែក បង្កើនការខិតខំទ្វេដងថែមទៀត ព្រមទាំងបង្កើនកិច្ចសហការឱ្យកាន់តែខ្លាំងក្លាផងដែរ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់ភូមិ ក្នុងស្មារតីសាមគ្គី ឯកភាព ផ្ទៃក្នុងខ្ពស់ ទាំងខាង​ទស្សនៈ ឆន្ទៈ និងសកម្មភាព ឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីសម្រេចឱ្យជោគជ័យនៃកម្មវិធី​នយោបាយរបស់​គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ និងរាល់សកម្មភាព ការងាររបស់គណបក្ស តាមទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាល ដែលយើងរៀនសូត្រ នាពេលនេះ។

ចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ក្រុមការងារគ្រប់លំដាប់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មបំផុត ក្នុងការបំពេញការងារនៅគ្រប់ មូលដ្ឋាន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ ។ តាមរយៈពិធីផ្សព្វផ្សាយក្នុងពេលនេះ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងបានទទួលនូវការយល់ដឹងអំពីសភាពការណ៍ និងភារកិច្ចថ្មី ដែលត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀត លើគ្រប់ការងារឱ្យធានាបាននូវ គុណភាព និងដណ្តើមបាននូវប្រជាប្រិយភាពរបស់គណបក្សយើង

ឯកឧត្តម បន្តថា ការផ្ទុះកូវីដ១៩ ជាសហគមន៍លើកទី៣  (ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជាបានឆ្លងក្នុងសហគមន៍ជាលើកទី០៣ហើយ ដោយលើកទី១ ថ្ងៃទី០៣ វិច្ឆិកា ទី២ ២៨ វិច្ឆិកា និងទី៣នេះ គឺព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។ សម្តេច ថ្លែងសារពិសេសតាមរយៈវីដេអូ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា អស់រយៈពេល១០ម៉ោងប៉ុណ្ណោះ យើងរកឃើញសរុប ៣២ករណី នៃអ្នកវិជ្ជមានកូវីដ១៩នោះ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner