រថយន្តស៊េរីទំនើបម៉ាក BUICK បុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេកង់ខាងមុខទៅលេងរួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដឹកគ្នាជាលក្ខណៈគ្រួសារ បានជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខសណ្ឋាគារតាយម៉េង តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង  ម៉ាក  BUICK ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2BJ-6981បើកបរជាលក្ខណៈគ្រួសារធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលបែកបែកបន្តិចបន្តួច ចំណែករថយន្តមិនទាន់អស់ល្បឿនទៅមុខប្រមាណជិត៤០ ម៉ែត្រ ដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ  ៖ ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner