រថយន្តPrius ថ្មីស្រឡាងមួយគ្រឿងមិនទាន់មានស្លាកលេខ បោះពួយទៅបុកក្បាលពុះចែកទ្រូងផ្លូវដាច់កង់ម្ខាង

ភ្នំពេញ ៖ រថយន្តម៉ាកtoyota prius មួយគ្រឿង ពណ៌ក្រហមឡេីងថ្មីស្រឡាងមិនទាន់មានស្លាកលេខ បោះពួយទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កង់ម្ខាងចេញពីតួរ ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត toyota prius ថ្មីស្រឡាងមួយគ្រឿងគ្មានស្លាកលេខពណ៌ក្រហម ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅខាងឆ្វេងដៃជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនទៅមុខប្រមាណជាង ១០០ ម៉ែត្រដាច់កង់ខាងមុខម្ខាង ចេញពីតួរទៅមុខលែងរួច។ភ្លាមនោះតែកុងរថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner