រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រកាសឱ្យផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងស្នើដល់រដ្ឋបាល​រាជធានី​-​ខេត្តត្រួត​ពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្មឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner