កងទ័ពមួកខៀវកម្ពុជា២០៤នាក់វិលត្រឡប់មកកម្ពុជាវិញ
អត្ថបទដោយ៖
Kien Sereyvuth
កងទ័ពមួកខៀវកម្ពុជាចំនួន២០៤នាក់ នៃបេសកកម្មMINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានវិល ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយក្រោយកងកម្លាំងប្តូរវេន បានចូលទៅបំពេញកិច្ចការជំនួស។ កងទ័ពមួកខៀវកម្ពុជានៃកងឯកភាពវិស្វកម្មសំណង់លេខ៤៩៥ បានមកដល់កម្ពុជាវិញ នាល្ងាចថ្ងៃទី២១កុម្ភៈ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ រយៈពេលមួយឆ្នាំ។ នាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុ ប្រ ធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលស្វាគមន៍ ដំណើរមាតុភូមិនិវត្តន៍កងយោធាមួកខៀវនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (សម្លេងសែមសុវណ្ណនី) ពី ដើមដល់១និង០៣
កងយោធាមួកខៀវកម្ពុជាដែលធ្វើមាតុភូមិនិវត្តន៍មកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ ត្រូវបានដាក់ឲ្យ ស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ស្ថិតក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។