រថយន្ត LEXUS RX330 បុករបាំងថ្មនៅស្ទុបចេនឡាក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងជោគជាំ បានបេីករថយន្ត LEXUS RX330 មួយគ្រឿងក្នុងល្បឿនលឿនរួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងក្រឡាប់ផ្ងារជេីងម្ខាងតែត្រូវប្រជាពលរដ្ឋជួយលេីកឡេីងវិញ ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ទុបចេនឡា តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។

បេីតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-1220 ដែលបេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង ធ្វេីដំណេីរតាមបណ្ដោយផ្លូវមុន្នីរ៉េត និងឆ្លងស្ទុបចេនឡា ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងក្រឡាប់ផ្ងារជេីងម្ខាង តែត្រូវបានប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារដេីមគ ជួយលេីកឡេីងវិញដោយមិនធ្វេីឲ្យតៃកុង ឬអ្នកណាម្នាក់រងរបួសឡេីយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner