កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៥នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឲ្យអ្នកឆ្លងចូលសហគមន៍២០កុម្ភៈបានកើនឡើងដល់៩៩នាក់

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃស២៣កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២២កុម្ភៈ គេបានរកឃើញ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២៥នាក់ ក្នុងនោះ២៣នាក់ជាអ្នកឆ្លងពាក់ពន្ធ័ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃនេះមិនមានអ្នកជាសះស្បើយនោះទេ។ កម្ពុជាគិតមកដល់ថ្ងៃ២៣កុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប៥៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៧៥ និងនៅសល់១១៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner