កូវីដ១​៩​៖​ ​នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​ថា​នឹង​ចាក់​វ៉ាក់សាំង​ចិន​មុនគេ​ ​ខណៈ​វ៉ាក់សាំង​នឹង​មកដល់​ស្អែក​

នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នឹង​ក្លាយ​ជា​ពលរដ្ឋ​ថៃ​មុនគេ​ ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ជា​ការ​ចាក់​បង្ហាញ​ជំនឿ​ចិត្ត​ដល់​សាធារណជន​ចំពោះ​វ៉ាក់សាំង​នេះ​ ​ធានា​ទាំង​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​។​

​លោក​ ​ប្រា​យុទ្ធ​ ​បាន​ប្រាប់​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​កាលពី​ថ្ងៃ​ទី​២​២​ ​កុម្ភៈ​ម្សិលមិញ​ថា​ ​«​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រហើយ​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​»​

​ប្រទេស​ថៃ​បាន​បញ្ជាទិញ​វ៉ាក់សាំង​២​លាន​ដូ​ស​ ​ឬ​ ​ម្ជុល​ ​ពី​ក្រុមហ៊ុន​ចិន​ ​ហើយ​វ៉ាក់សាំង​ទាំងនេះ​នឹង​មកដល់​តាម​ដំណាល​កាល​ ​ចំនួន​៣​លើក​ ​ក្នុង​នោះ​ ​២​០​ម៉ឺន​ដូ​ស​មកដល់​ថ្ងៃពុធ​ស្អែកនេះ​ ​៨​០​ម៉ឺដូ​ស​ទៀត​មកដល់​ខែ​មិនា​ ​ខណៈ​១​លាន​ដូ​ស​ទៀត​មកដល់​នៅ​ខែ​មេសា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner