​ទីបំផុត​សហភាព​អឺរ៉ុប​ព្រមព្រៀងគ្នា​ដាក់ទណ្ឌកម្ម​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​ក្រុម​រដ្ឋមន្ត្រីការបរទេស​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ព្រមព្រៀងគ្នា​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​ជាន់​រុស្ស៊ី ​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ ​លោក​ ​អា​ឡិច​ហ្សៃ ​ណា​វ៉ាល់​នី​ ​និង​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​គោល​នយោបាយ​ការបរទេស​ ​របស់​សហភាព​អឺរ៉ុប​ ​លោក​ ចូសិ​ព​ ​បូ​រ៉ែ​ល​ ​បាន​លើកឡើង​ថា​ ​យើង​បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​ការ​ធ្វើ​រដ្ឋប្រហារ​ ​ហើយ​រាល់​ការ​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ទាំងអស់​ ​ដែល​មាន​ប្រភព​ចេញពី​ប្រព័ន្ធ​របស់យើង​នឹង​ត្រូវ​បាន​លុបចោល​ ​។​

បច្ចុប្បន្ន​ក្រុម​បាតុករ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅតែ​បន្ត​ធ្វើបាតុកម្ម​តវ៉ា​ដដែល​ ​ដើម្បី​ទាមទារ​ឱ្យ​យោធា​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ ​ជី​ ​និង​អ្នក​ទាំងឡាយ​ដែល​កំពុង​ជាប់ឃុំ​ ​ខណៈ​មក​ទល់នឹង​ពេលនេះ​ ​មាន​មនុស្ស​០​៣​នាក់​ហើយ​បាន​បាត់បង់ជីវិត​ ​ដោយសារ​អំពើ​ហិង្សា​កើតឡើង​ក្នុង​បាតុកម្ម​តវ៉ា​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner