តើបណ្តាប្រទេសណាខ្លះដែលចំណាយលុយច្រើនបំផុត និងតិចបំផុតទៅលើបណ្តាញសង្គម?

បរទេស ៖ ក្នុងពេលដែលការចំណាយលើបណ្តាញសង្គមធៀបទៅនឹងចំណែកនៃផលិតផលក្នុងស្រុកសរុបត្រូវគេមើលឃើញថាបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចធំៗ OECD (Organisation for Economic Co-operation and Development)ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះមែនប៉ុន្តែប្រទេសបារាំងនៅតែជាប់ឈ្មោះជាប្រទេសដែលមានការចំណាយខ្លាំងបំផុតសម្រាប់បណ្តាញសង្គម។

តួលេខបានបង្ហាញថាកាលពីឆ្នាំ2019 ទឹកប្រាក់ស្មើនឹងជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់បារាំងត្រូវបានចំណាយទៅលើសេវាកម្មសង្គមដោយរដ្ឋាភិបាល។ ប្រទេសហ្វាំងឡង់មានអត្រាចំណាយខ្ពស់បំផុតបន្ទាប់ពីបារាំងគឺប្រមាណជា 29 ភាគរយ។ ដោយឡែកបណ្តាប្រទេស Scandinavianដែលមានដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងន័រវែសបានចំណាយប្រាក់អស់ជាង ២៥ ភាគរយ។ អេស្ប៉ាញ អុីតាលី អាល្លឺម៉ង់ និងបែលហ្ស៊ិកក៏ចាត់ទុកថាជាប្រទេសដែលបានចំណាយទៅលើបណ្តាញសង្គមជាខ្លាំងផងដែរ។

របាយការណ៍ដែលត្រូវបានបង្ហាញដោយ WEForum ក៏អាចឲ្យយើងមើលឃើញដែរថាក្រុមប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសមានចំណាត់ថ្នាក់ទាបជាងបន្តិច គឺប្រមាណតែជាង 20ភាគរយដែល OECD ចំណាយជាមធ្យម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាក្រុមប្រទេស OECD ដែលបានចំណាយតិចតួចបំផុតលើបណ្តាញសង្គមគឺមានដូចជាប្រទេសហូឡង់ ត្រឹមតែ 16.1 ភាគរយ ប្រទេសអៀរឡង់ប្រមាណជា 13.4 ភាគរយ និងកូរ៉េខាងត្បូងប្រមាណជា12.2 ភាគរយ។

នៅក្នុង OECD ធៀបទៅនឹងការចំណាយរបស់រដ្ឋាភិបាលទាំងឡាយលើពិភពលោកគេអាចមើលឃើញថាមានតែប្រទេសចំនួន3ប៉ុណ្ណោះ រួមមានប្រទេសតួកគី ឈីលី និងម៉ិកស៊ិកូដែលជាប្រទេសមានអត្រាចំណាយទាបជាងគេបំផុត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner