​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​មន្រ្តីជាន់ខ្ពស់យោធា​មី​យ៉ា​ន់​ម៉ាចំនួន​ពីរ​រូប​បន្ថែម​ទៀត​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រហារ

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​សមាជិក​ចំនួន​០​២​រូប​នៃ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​នេះ​ ​។​

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​ក្នុង​សហរដ្ឋអាមេរិក​ ​និង​ ​ផ្អាក​ការ​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ ​នៃ​សមាជិក​ចំនួន​ពីរ​រូប​របស់​ក្រុមប្រឹក្សារដ្ឋ​បាល​ដែល​កំពុង​កាន់អំណាច​ថ្មី​ ​គឺ​ឧត្តមសេនីយ៍​ ​មោង​ ​មោង​ ខ្យ៉ ​ដែល​ជា​អ្នកបញ្ជា​ ​កងទ័ពអាកាស​ ​និង​ឧត្តមសេនីយ៍ឯក​ ម៉ូ ម្យី​ន​ត៍ ថុ​ន​ ​។​

រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​យើង​អំពាវនាវ​ឱ្យ​យោធា​ ​និង​ប៉ូលិស​បញ្ឈប់​រាល់​ការវាយប្រហារ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​… ​សូម​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌​ទាំងអស់​… ​បញ្ឈប់​ការវាយប្រហារ​ ​និង​ការ​បំភិតបំភ័យ​អ្នក​សារ​ព័ត៌មាន​ ​និង​ ​ក្រុមសកម្ម​ជន​ ​ក៏ដូចជា​ស្តារ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner