ក្រសួងទេសចរណ៍ ប្រកាសឱ្យបន្តបិទផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្តនៅទូទាំងប្រទេស និងស្នើអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យការងារនេះជាប់ជាប្រចាំ

ក្រសួងទេសចរណ៍បានប្រកាសឱ្យបន្តបិទផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ជាពិសេសព្រឹត្តិការណ៍ សហគមន៍ 20 កុម្ភៈ ឆ្នាំ2021 នេះ ។

ក្រសួងទេសចរណ៍ ក៏បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្លួនជាប្រចាំ រហូតដល់មានការសម្រេច និងជួនដំណឹង ជាថ្មី។ ក្រសួងទេសចរណ៍ ក៏បានជម្រាបជូន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តពង្រឹងវិធានការបិទផ្លាកអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន និងការត្រួតពិនិត្យ ឱ្យបានម៉ឺងមាត់ ជាប់ជាប្រចាំ។

គួរបញ្ជាក់ផងដែរថា បុគ្គលដែលមិនស្ដាប់តាមការណែនាំ និងមិនអនុវត្តតាមវិធនាការរបស់ក្រសួងសុខាភិបាលនោះទេ សម្រាប់ជនបរទេសនឹងត្រូវបណ្តេញចេញពីប្រទេស សម្រាប់ជនជាតិខ្មែរនឹងត្រូវទទួលទោសតាមច្បាប់ដែលបានចែងជាធរមាន ដោយឡែកសម្រាប់ទីតាំងអាជីវកម្មទាំងឡាយណាដែលមិនអនុវត្តតាមការណែនាំនឹងត្រូវដកហូតយកអាជ្ញាប័ណ្ណបញ្ចប់អាជីវកម្ម ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner