តួលេខលក់រថយន្តនៅថៃធ្លាក់ចុះខ្លាំងដល់ទៅ 21.3 ភាគរយធៀបទៅនឹងខែមករាឆ្នាំកន្លងទៅ

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថាចំនួនលក់រថយន្តនៅក្នុងប្រទេសថៃសម្រាប់ខែមករានេះបានធ្លាក់ចុះប្រមាណជា 21.3 ភាគរយទៅទៅនឹងតួលេខដែលថៃធ្វើបានកាលពីវេលានេះដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ចំនួនរថយន្តសរុបដែលថៃលក់បាននៅក្នុងខែមករានេះមានចំនួនប្រមាណជា 55,208 គ្រឿងប៉ុណ្ណោះខណៈដែលរលកវាយប្រហារដោយកូវីដនៅតែបានបន្តនៅឡើយនៅក្នុងប្រទេស។ក្នុងនោះផងដែរគេសង្កេតឃើញថាចំនួនរថយន្តសម្រាប់អ្នកដំណើរមានការធ្លាក់ចុះដល់ទៅ 44.2 ភាគរយគឺត្រឹមតែ 16,104 គ្រឿងប៉ុណ្ណោះដែលអាចធ្វើបាន។រថយន្តបែបពាណិជ្ជកម្មមានការធ្លាក់ចុះ 5.4 ភាគរយមកត្រឹមតែ 39,104គ្រឿង។
រថយន្ត Pick-up ដែលមានទំហំផ្ទុកត្រឹមតែមួយតោននិងរថយន្ត pick-up ធម្មតាមានចំនួនធ្លាក់ចុះ 9.6 ភាគរយមកត្រឹមតែ 30,107 គ្រឿងប៉ុណ្ណោះ។

អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Toyota Motor លោក Surasak Suthongwan បាននិយាយថា៖អតិថិជននៅតែមានការព្រួយបារម្ភនៅឡើយអំពីរលកនៃការវាយប្រហារលើកទីពីរដែលនឹងអាចធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសថៃទាំងអាជីវកម្ម និងការងារផងដែរ ដូចនេះពួកគេក៏ពន្យាពេល ឬប្តូរផែនការទិញរថយន្តបណ្តោះអាសន្នសិន។

លោកបន្តថាគ្រប់វិស័យទាំងអស់បានប្រើប្រាស់តែបុគ្គលិកក្នុងស្រុកប៉ុណ្ណោះ ជាពិសេសទេសចរគឺបានផ្អាកការដំណើរស្ទើរតែទាំងស្រុងជាបណ្តោះអាសន្នហើយដោយឡែកវិស័យរថយន្តវិញក៏នៅតែមិនទាន់អាចងើបឡើងវិញនៅឡើយដោយសារស្ថានភាពអាក្រក់ដែលខ្លួនបានទទួលតាំងតែពីឆ្នាំទៅ។

លោក Sarasak បានបង្ហាញដែរថានៅក្នុងខែមករានេះ Toyota លក់រថយន្តនៅលើទីផ្សារក្នុងស្រុកបានប្រមាណជា 17,758 គ្រឿងស្ថិតនៅក្នុងអត្រាធ្លាក់ចុះប្រមាណជា 12.2ភាគរយខណៈដែល Toyota គឺជាក្រុមហ៊ុនដែលមានចំណែកទីផ្សារលក់រថយន្តនៅក្នុងប្រទេសថៃដល់ទៅ 32.2 ភាគរយ៕

ក្រុមហ៊ុនដដែលនេះក៏បានធ្វើការព្យាករណ៍ដែរថាតួលេខនៃការលក់រថយន្តនៅក្នុងទីផ្សារប្រទេសថៃនៅតែបន្តប៉ះពាល់ដដែលនៅក្នុងខែកុម្ភៈនេះហើយសង្ឃឹមថារដ្ឋាភិបាលនឹងបន្តធ្វើការវាស់វែងនិងពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ចតទៀតនិងស្វែងរកវិធីយ៉ាងណាឲ្យមានការចាយវាយនៅក្នុងស្រុកឡើងវិញនាពេលខាងមុខ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner