ការប្រកួតវាយកូនបាល់ SEARA JUNIOR រៀបចំឡើងដើម្បីអភិវឌ្ឍយុវជនវ័យក្មេង

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កំពុងដាក់ទិសដៅយ៉ាងជាក់លាក់ បណ្តុះយុវជនជំនាន់ ក្រោយ​របស់កម្ពុជា ឲ្យក្លាយជាអត្តពលិកវាយកូនបាល់ឆ្នើមបង្ហាញសក្តានុពល ​​​នៅ​លើ​ឆាក​អន្តរជាតិ ក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ​ខណៈការត្រៀម​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធ​បានត្រៀមបំរ៉ុងកីឡាករ កីឡាការិនី រួចហើយ​​​ ។

            លោក ប្រាយអន អានីរ៉ូស ប្រធានគណៈកម្មាការគ្រប់គ្រងការប្រកួត បានបញ្ជាក់ថា ការប្រកួត​ពាន SEARA  JUNIOR  នេះ មានយុវជន២០នាក់ចូលរួម ដោយចែកចេញជា៤ប្រភេទ គឺយុវជ​ន​អាយុ​ក្រោម១៨ឆ្នាំ អាយុក្រោម១៤ឆ្នាំ កុមារា​ក្រោម​អាយុ​១២ឆ្នាំ និងកុមារាអាយុក្រោម១០ឆ្នាំ មកពីរាជ​ធានីភ្នំពេញ ខេត្តកែប និង ខេត្តសៀមរាប ។

           ប្រធានគណៈកម្មាការគ្រប់គ្រងការប្រកួតខាងលើ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតវាយ​កូន​បាល់ SEARA  JUNIOR  ឆ្នាំ២០២១នេះ សហព័ន្ធចាប់ដៃជាមួយក្រុមហ៊ុនលក់សម្ភារៈ​ហាត់​ប្រាណ SEARA បង្កើតពាននេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនវ័យក្មេង នៅ​រាជធានីភ្នំពេញ និង​តាម​​​​​​​​​​​​​​​បណ្តា​​ខេត្ត បានប្រកួតប្រជែងបង្កើនបច្ចេកទេស និងចែករំលែកបទ​ពិសោធន៍ពីគ្នា ដើម្បីអភិវឌ្ឍ​​សមត្ថភាពអោយក្លាយជាកីឡាករមានសក្តានុពល​សម្រាប់​កម្ពុជា ក្រោយស៊ីហ្គេម ឆ្នាំ២០២៣ ។ លោក បញ្ជាក់ទៀតថា តាមរយៈការ​រៀបចំ​រយៈពេល២ឆ្នាំកន្លងមក សង្កេត​ឃើញថា យុវជន​កីឡា​វាយកូន​បាល់ ដែល​សហព័ន្ធ​ផ្តល់ឱកាសឲ្យចូលរួមប្រកួតប្រជែង គឺមាន​ការអភិវឌ្ឍរីកចំរើនសមត្ថភាព​ល្អគួ​កត់​សម្គាល់ ។

           សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ SEARA ឆ្នាំ២០២១ ដែលសហព័ន្ធ​បង្កើត​នេះ មាន២ពាន ក្នុងមួយខែ គឺ SEARA  JUNIOR  និង SEARA  ឈុតធំ  ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner