ក្រុមហ៊ុនហិរញវត្ថុរបស់អឺរ៉ុបរាប់រយស្ថាប័នត្រៀមដំណើរការការិយាល័យរបស់ខ្លួននៅអង់គ្លេស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមហ៊ុនជំនាញហិរញ្ញវត្ថុរបស់អ៊ឺរ៉ុបប្រមាណជាង 1,000 គ្រឹះស្ថានត្រូវបានគេដឹងថា កំពុងត្រៀមខ្លួនរួចរាល់ក្នុងការបើកដំណើរការការិយាល័យរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសជាលើកដំបូង។

ប្រភពដដែលបានសរសេរទៀតថាក្រុមហ៊ុនជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុនិងពាក់ព័ន្ធសរុបដល់ទៅ 1,500 គឺបានដាក់ពាក្យស្នើសុំអង់គ្លេសក្នុងការបន្តដំណើរការប្រតិកម្មអាជីវកម្មរបស់ខ្លួននៅអង់គ្លេសដដែលនៅក្រោយពេលដែលប្រទេសមួយនេះត្រូវបានចាកចេញពីប្លុកអ៊ឺរ៉ុបជាផ្លូវការ។

ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរក្រុមហ៊ុនដែលធ្លាប់ដំណើរការនៅក្នុងប្រទេសអង់គ្លេសប្រមាណជា 2 ភាគ3 គឺមិនមានផែនការក្នុងការបន្តប្រតិបត្តិការរបស់ខ្លួនទៀតនោះទេនៅទីនេះ ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Freedom of Information (FOI) បានរកឃើញថាទីក្រុងឡុងរបស់អង់គ្លេសគឺនៅស្ថិតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយដដែលសម្រាប់សកលលោក។

លោក Mike Johnson ប្រធាននៃក្រុមហ៊ុនផ្តល់ប្រឹក្សា Bovill បាននិយាយថា៖ក្រុមហ៊ុនអឺរ៉ុបភាគច្រើននឹងបើកការិយាល័យជាលើកដំបូងនៅអង់គ្លេសដែលនេះអាចមើលឃើញថាជាដំណឹងដ៏ល្អសម្រាប់ក្រុមហ៊ុនប្រឹក្សាជំនាញអង់គ្លេសនៅទូទាំងឧស្សាហកម្មទាំងមូលដោយក្នុងនោះមានរួមមានទាំងសេវាកម្មមេធាវី គណនេយ្យករ អ្នកពិគ្រោះយោបល់ និងអ្នជ្រើសរើសបុគ្គលិកជាដើមផងដែរ។

កន្លងមកក៏ធ្លាប់មានកើតឡើងនៃសេចក្តីព្រួយបារម្ភផងដែរថា តើវិស័យហិរញ្ញវត្ថុរបស់អង់គ្លេសនឹងអាចទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្រោយពេលការចាកចេញពីប្លុកអ៊ឺរ៉ុប ហើយជាលទ្ធផលកាលពីខែមុនទីក្រុងឡុងត្រូវបានដកចេញដោយទីក្រុងអាំស្តឺដាមរបស់ហូឡង់ពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបដោយលើកឡើងថាអង់គ្លេសបានផ្លាស់ប្តូរគោលការណ៍ហិរញ្ញវត្ថុមួយចំនួនដែលមានលក្ខណៈខុសគ្នាពីអ្វីដែលខ្លួនកំពុងអនុវត្ត។

ក្នុងនោះផងដែរលោក Johnson បានបង្ហាញដែរថា ប្រទេសអៀរឡង់គឺស្ថិតនៅក្នុងកំពូលតារាងដែលនឹងមានចំនួនក្រុមហ៊ុនហិរញ្ញវត្ថុដែលនឹងត្រៀមបោះទីតាំងនៅក្នុងប្រទេសអង់គ្លេសច្រើនជាងគេឬប្រមាណជា 230 ខណៈដែលបារាំងមានប្រមាណជា 186 ក្រុមហ៊ុន និងប្រមាណជា 168 ក្រុមហ៊ុនទៀតពីប្រទេសអាល្លឺម៉ង់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner