ទីតាំង ចំនួន៤៤កន្លែងហើយដែល អាជ្ញាធររាជធានីភ្នំពេញបានបិទ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស ឯឧ ប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ពាក់ព័ន្ធជំងឺកូវីដ–១៩ ព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ–១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។ ឯកឧត្តមឃួង ស្រេងបានបញ្ជាក់ផងដែរថា ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩នេះ៕ សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner