រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តនូវវិធានសុវត្ថិភាពសុខាភិបាល និង។រាជរដ្ឋាភិបាលកម្ពុជា ” ៣ ការពារ និង ៣ កុំ ” ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងនូវមេរោគកូវីដ-19 ចូលទៅក្នុងសហគមន៍យើង

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម សឿម ប៊ុនរិទ្ទិ អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវ និងសំណូមពរទៅកាន់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពីធីបុណ្យដង្ហែ ព្រះពុទ្ធបដិមា ឆ្លងព្រះត្រៃបិដក របងវត្ត និងបុណ្យផ្កាប្រាក់សាមគ្គី ក្នុងវត្តឧត្តមត្រៃសិក្ខារាម កំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានថ្លែងអំពាវនាវសំណូមពរ ដល់ពុទ្ធបរិស័ទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យត្រូវចូលរួមនិងប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល ត្រូវចូលរួមអនុវត្តដោយម៉ឺងម៉ាត់ដោយខ្ជាប់ខ្ជួន នូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមការពារនូវវិធានសុវត្ថិភាពក្នុងការទប់ស្កាត់នៃការឆ្លងនិងពីការចម្លងមេរោគកូវីដ-19ឲ្យបាន។ប្រសិនបើបងប្អូនប្រជាពលរដ្ឋគ្រប់រូបរួមគ្នាក្នុងការអនុវត្តនូវវិធានទាំង៣ប្រការ 《៣ការពារ និង ៣កុំ》ដែលជាសារណែនាំដ៏ខ្ពង់ខ្ពស់ និងមានសារៈសំខាន់ របស់ សម្តេចតេជោ ហ៊ុន សែននោះ មេរោគកូវីដ-19 និងមិនអាចយាយីឆ្លងរីករាលដាល ដល់ខ្លួនយើង គ្រួសារយើង សហគមន៍យើងបានឡើយ។

      ការលើកឡើងរបស់ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមនាំយកបច្ច័យចំនួន ១លានរៀល ចូលរួមនៅក្នុងពិធីបុណ្យខាងលើនេះ នៅចុងសប្តាហ៍នេះ។

     ឯកឧត្តម សឿម ប៊ុនរិទ្ធ បានថ្លែងទៀតថា សុខសន្តិភាពបានផ្តល់ឱកាសឲ្យយើងមានអ្វីៗគ្រប់យ៉ាងរហូតមកដល់ថ្ងៃនេះ នៅក្រោយថ្ងៃរំដោះ៧មករា១៩៧៩មក និង ក្រោមគោលនយោយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ប្រជាពលរដ្ឋរស់នៅនិងប្រកបការងារមានជីវភាពល្អប្រសើរជាងមុន ថែមទាំងកាត់បន្ថយបាននូវភាពក្រីក្រជាបណ្តើរៗ។

       ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ដោយសារតែវិបត្តិជាសាកលពីកូវីដ-19 បានធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងជួបនូវស្ថានភាពលំបាកមួយចំនួននិងបានគំរាមកំហែងដល់សេដ្ឋកិច្ចទាំងក្នុងតំបន់ និង ពិភពលោកទាំងមូល។ដោយឡែកកម្ពុជាយើងក៏ទទួលផលប៉ះពាល់ផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវចូលរួមក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីមេរោគកីវីដ-19 ត្រូវចេះរស់នៅតាមបែបគន្លងថ្មីនិងត្រូវអនុវត្តនូវវិធានសុវត្ថិភាពម៉ឺងម៉ាត់ របស់ក្រសួងសុខាភិបាល និងការណែនាំ របស់សម្តេចតេជោសែន 《 ៣ការពារ និង ៣កុំ 》ឲ្យជាប់ជាប្រចាំដូចជា៖ ការពាក់ម៉ាស់ លាងសម្អាតដៃនិងសាប៊ូ ឬបាញ់អាល់កុល និងជែលឲ្យបានញឹកញាប់ និងគម្លាតសង្គម ត្រូវចៀសវាងការជួបជុំនិងទៅទីកន្លែងប្រមូលផ្តុំ ជាដើម…។ល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner