​ហ្គីណេ ​និង​កុង​ហ្គោ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​អេ​បូ​ឡា​ចំនួន​១​៤​ករណី​ ​និង​ស្លាប់​៩​នាក់​ ​ខណៈ​ ​WHO​ ​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជាង​១​០​ម៉ឺន​ដូ​ស​ដល់​ហ្គីណេ

ហ្គីណេ​៖​ ​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ​ ​រួម​មាន​ហ្គីណេ ​និង​សាធារណៈ​រដ្ឋ​កុង​ហ្គោ​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជំងឺ​អេ​បូ​ឡា​ចំនួន​១​៤​ករណី​ ​និង​ស្លាប់​ចំនួន​៩​នាក់​ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អា​ហ្រ្វិ​ក​ (​Africa​ C​D​C) ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​ហ្គីណេ​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​អេ​បូ​ឡា​សរុប​ចំនួន​១​ម៉ឺន​១​ពាន​៥​រយ​ដូ​ស​ ​ដែល​បរិច្ចាគ​ដោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​មកដល់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​ហើយ​ ​។​ ​បើ​តាម​ក្រសួងសុខាភិបាល​ហ្គីណេ ​វ៉ាក់សាំង​នេះ​ ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ចម្បង​ ​សម្រាប់​ផ្ដល់​ការ​ចាក់​ជូន​ដល់​ប្រជាជន​ដែល​នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត​ ហ្សេ​រ៉េ​ករ​ហើយនឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​តំបន់​ភ្នំ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្គីណេ ​ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ក្នុង​តំបន់​នោះ​នៅ​ថ្ងៃអង្គារ​ស​ប្ដាហ៍​នេះ​ផង​ដែរ​ ​។​

គួរ​បញ្ជាក់​ថា​ អេ​បូ​ឡា ​ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​ឆ្លង​ពី​សត្វ​ម​កមនុស្ស​ ​តាមរយៈ​សារធាតុ​រាវ​ចេញពី​រាងកាយ​នោះ​ ​ក៏​អាច​ឆ្លងតាម​ការ​ប៉ះពាល់​ជាមួយ​របស់​ ​ឬ​ ​កន្លែង​ដែល​មាន​ផ្ទុក​វី​រុ​ស​នេះ​ផង​ដែរ​ ​។​ ​ឈ្មោះថា​ អេ​បូ​ឡា ​នេះ​ ​បាន​មកពី​ឈ្មោះ​ទន្លេ​របស់​កុង​ហ្គោ ​ដែល​នៅក្បែរ​ទីតាំង​ដែល​វី​រុ​ស​នេះ​ត្រូវ​បាន​រក​ឃើញ​ជាលើកដំបូង​ ​ដោយក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​សា​ស្រ្តាចារ្យ​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ឈ្មោះ​ ​ភី​ធើ​ ​ភា​ត​ (​P​e​t​e​r ​P​i​o​t​) ​កាលពី​ឆ្នាំ​១​៩​៧​៦​ ​។​ ​បើ​តាម​ទិន្នន័យ​របស់​អង្គការសុខភាព​ពិភពលោក​នោះ​ ​ជំងឺ​អេ​បូ​ឡា​បាន​ផ្តាច់ជីវិត​មនុស្សជា​ង​១​ម៉ឺន​១​ពាន់​នាក់​ ​នៅ​តំបន់​ភាគ​ខាងលិច​ ​នៃ​ទ្វីប​អា​ហ្រ្វិ​ក​កាលពី​ចន្លោះ​ឆ្នាំ​២​០​១​៤​-​២​០​១​៥​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner