​ប្រមុខ​ ​WHO​ ​អំពាវនាវ​អោយ​ប្រទេស​អ្នកមាន​កុំ​ទិញ​វ៉ាក់សាំង​បន្ថែម​ ​ព្រោះ​អាច​រាំង​ស្ទះ​ដល់​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​ក្រីក្រ​ ​និង​មាន​ប្រាក់ចំណូល​មធ្យម

​បរទេស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​ស្នើ​ដល់​ប្រទេស​អ្នកមាន​កុំ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែម​ទៀត​ ​ដែល​អាច​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ក្នុង​ការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ ​និង​មាន​ប្រាក់ចំណូល​មធ្យម​ ​។​

ប្រមុខ​អង្គការសុខភាព​ពិភពលោក​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​មួយ​ចំនួន​កំពុងតែ​ខិត​ជិត​ក្រុមហ៊ុន​ផលិត​ ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ ​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ជាមួយ​កម្មវិធី​ ​CO​V​A​X ​។​ ​ហើយ​សូម្បីតែ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​កម្មវិធី​ ​CO​V​A​X ​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដែរ​ដោយសារតែ​បញ្ហា​នេះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ថេដ្រូ​ស​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ពី​បញ្ហា​នេះ​ ​មុន​ពេលធ្វើការ​ស្នើសុំ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​និង​ប្រាកដ​ថា​ ​ការ​ទិញ​បន្ថែម​របស់​ពួកគេ​នឹង​មិន​ធ្វើឲ្យខូច​ដល់​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​ដោយ​កម្មវិធី​ ​CO​V​A​X ​នោះ​ទេ​ ​។​

សូម​ជម្រាប​ថា​ ​គំនិត​ផ្តួចផ្តើម​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​អា​ស្រ្តាហ្សេណេ​កា​ ​ក្រុមហ៊ុន​ ​បាយ​អូ​អិ​ន​ធិ​ច​ ​និង​វិទ្យាស្ថាន​ ​សេ​រូ​ម​ ​របស់​ប្រទេស​ឥណ្ឌា​ ​ហើយ​គ្រោង​នឹង​ចែកចាយ​វ៉ាក់សាំង​ចំនួន​ ​៣​៣​៧​លាន​ដូ​ស​ទៅកាន់​ប្រទេស​ជាង​ ​១​៣​០​ ​គិត​ចាប់ពី​ចុងខែ​នេះ​ ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​៕​ ​ប្រភព​៖​ ​An​a​d​u​l​u

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner