​សភា​អាមេរិក​អនុម័ត​លើ​កញ្ចប់​ថវិកា​ជំនួយ​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ ​Co​v​i​d​-19

​អាមេរិក​៖​ ​គណៈកម្មាធិការ​ថវិកា​នៃ​សភា​អាមេរិក​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​)​បាន​អនុម័ត​លើ​ច្បាប់​ដែល​មាន​ទឹកប្រាក់​ចំនួន​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ថ្មី​ពី​វិបត្តិ​ ​Co​v​i​d​-19 ​។​

​វិធានការ​ណ៍​ខាងលើ​នេះ​ ​បាន​អនុម័ត​លើ​សំឡេងឆ្នោត​ភាគច្រើន​ ​នៃ​គណបក្ស​ ​ដែល​មាន​១​៩​ត​ទល់នឹង​១​៦​សំឡេង​ ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ទូទាំង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​លើស​កន្លះ​លាន​នាក់​ ​បន្ទាប់ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ឆ្លង​រាតត្បាត​មិនដល់​រយៈពេល​មួយ​ឆ្នាំ​ផង​ ​។​

សហរដ្ឋអាមេរិក​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កើន​ឡើងជា​ង​២​៨​លាន​ករណី​ ​និង​ស្លាប់​ជាង​៥​០​ម៉ឺន​៥​៤​នាក់​ ​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព​័ត៌ ​មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នូវ​ទិន្នន័យ​សរុប​ផ្នែក​សុខាភិបាល​សាធារណៈ​ ​បើ​ទោះបី​ ​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​ក្នុង​មន្ទីរពេទ្យ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទាប​បំផុត​ ​ចាប់តាំង​ពី​ថ្ងៃឈប់​សម្រាក​ ​Thanks​g​i​v​in​g​ ​និង​ថ្ងៃ​បុណ្យណូអែល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner