Ronaldo ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ នៅ Serie A បន្ទាប់ពីរកបានពីរគ្រាប់ម្នាក់ឯងកាលពីយប់មិញ អោយ Juventus

អត្ថបទដោយ៖
សារ៉ាន ទីងី

ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានពីរគ្រាប់ម្នាក់ឯង នារាត្រីថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២១ ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A រដូវកាលនេះ ។ គ្រាប់បាល់របស់ Ronaldo នៅនាទី ៣៨ និងនាទី៤៥ ខណៈនៅនាទី៦៦ Weston McKennie ក៏បន្ថែម១គ្រាប់ទៀត ជួបអោយក្រុម Juventus យកឈ្នះក្រុមបាតតារាង Crotone ក្នុងលទ្ធផល៣-០ ។

គូសបញ្ជាក់ផងដែរថា ពីរគ្រាប់កាលពីយប់មិញរបស់ Cristiano Ronaldo គឺជាគ្រាប់បាល់ទី ៧០ នៅក្នុងក្របខ័ណ្ឌ Serie A សម្រាប់រយៈពេលជាង ២ ឆ្នាំកន្លះ។

សូមបញ្ជាក់ថា បើគិតតែក្នុងក្របខ័ណ្ឌ Serie A ក្រុមសេះបង្កង Juventus ឆ្លងកាត់២២ប្រកួត ឈ្នះ១៣ ស្មើ៦ ចាញ់៣ មាន៤៥ពិន្ទុ ស្ថិតនៅលេខ៣ក្នុងតារាង នៅពីក្រោមក្រុមកំពូលតារាង Inter Milan ដែលមាន៥៣ពិន្ទុ ខណៈក្រុម AC Milan ស្ថិតនៅលេខ២ ក្នុងតារាង ។ បន្ទាប់ពីប្រកួតនេះ ក្រុមសេះបង្កង និងត្រូវជួម ក្រុមHellas Verona នៅថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២១ នៅកីឡដ្ឋាន Stadio M. A. Bentegodi ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner