រដ្ឋ និងប្រជាពលរដ្ឋត្រូវធ្វើ ៤ចំណុចដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” និង “ទីក្រុង ស្អាត ដើម្បីទេសចរណ៍”

អត្ថបទដោយ៖
AMS OneMinute

១. បន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព។

២.សហគ្រិន/និយោជក គួរគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

៣. គ្រប់អាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានកាន់តែសកម្មស្របតាមយុទ្ធនាការ “ទីក្រុងស្អាត៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើម” សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

៤. ប្រជាពលរដ្ឋត្រូវបន្សំខ្លួនក្នុងទម្លាប់ថ្មី និង វិធានការបង្ការទប់ស្កាត់ គោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្លួន។

ប្រភព៖ ក្រសួងទេសចរណ៍

ads banner