មេដឹកនាំយោធាមីយ៉ាន់ម៉ាជំរុញអោយមានវិធានការទ្រទ្រង់សេដ្ឋកិច្ចប្រទេស ខណៈដែលលោកខាងលិចកាន់តែដាក់សម្ពាធខ្លាំងឡើង
មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានអំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងចុះទន់ខ្សោយឡើងវិញ ខណៈដែលប្រទេសលោកខាងលិចបានពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើរបបដឹកនាំយោធា ដើម្បីបញ្ឈប់ការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ។
ការអំពាវនាវដែលផ្តោតសំខាន់លើការកម្ពស់សេដ្ឋកិច្ចខាងលើនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់កូដកម្មទូទៅបានបិទអាជីវកម្ម ហើយហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ និងទាមទារអោយដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អោង សាន ស៊ូជី បើទោះបីជាការមានព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើអោយមានមនុស្សស្លាប់ក៏ដោយ ។ ហើយនៅថ្ងៃអង្គារម្សិលមិញ ក៏មានការប្រមូលផ្តុំគ្នាម្តងទៀតជាលក្ខណៈទ្រង់ទ្រាយតូចផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការប្រើហិង្សានោះទេ ។
សូមបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្ម ដែលនឹងកំណត់គោលដៅលើអាជីវកម្មរបស់កងទ័ព ប៉ុន្តែប្លុកនេះបានច្រានចោលរាល់ការកាត់បន្ថយការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួន ដើម្បីចៀសវាងផលប៉ះពាល់ដល់កម្មករក្រីក្រ ៕ ប្រភព៖ CNA