កិច្ចប្រជុំភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ រវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ និងលោក ផុន មេសា មន្រ្តីនាយកដ្ឋាន បានជួបជុំជាមួយលោក SARDAR UMAR ALAM នាយកអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិជម្រុញលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។
ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារ៣សំខាន់ រួមមាន៖

  • ការត្រៀមរៀបចំពិធីបុណ្យសិល្បៈ វប្បធម៌ និងទេសចរណ៍ នាកំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំ និងអបអរសាទរខួបទី៣០ឆ្នាំ នៃវត្តមានអង្គការ UNESCO នៅកម្ពុជា
  • ការរៀបចំកម្មវិធីរួមគ្នាដើម្បីជម្រុញការផ្សព្វផ្សាយផលិតផលទឹកឃុំធម្មជាតិរបស់កម្ពុជា
  • ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ដោយផ្សារភ្ជាប់ធនធានវប្បធម៌ ធម្មជាតិ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។
    ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍រួម ហើយក្រុមការងារបច្ចេកទេសនឹងបន្តសហការដើ់ម្បីរៀបចំកម្មវិធីទាំង៣នេះ ឲ្យចេញជារូបរាង ឈរលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ -១៩៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner