លោក ចេង មុនីរ៉ា បន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោក ស្រី ហេង សុវត្ថា អភិបាលរង ខណ្ឌ ព្រមទាំងយុវជន ស.ស.យ.ក នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២ ចំនួន១១០គ្រួសារ ស្មេីនឹង១០០០ម៉ាស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។

ក្នុងឱកាសនោះ លោកចេង មុនីរ៉ា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner